ការមករដូវពិតជាសំខាន់ណាស់ចំពោះមនុស្សស្រី ព្រោះវាជួយបញ្ចេញឈាមកង្វក់ទាំងឡាយចេញពីរាងកាយអ្នកនៅរៀងរាល់ខែ ប៉ុន្តែប្រសិនជារដូវអ្នកប្រែជាមកតិចនោះឈាមកង្វក់មិនអាចបញ្ចេញមកអស់ឡើយ។ ដូចនេះតើគួរតែធ្វើដូចម្តេចទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រៀបចំទឹកចិត្ត
នៅពេលដែលអ្នកមានសម្ពាធផ្លូវចិត្ត នោះវានឹងអាចប៉ះពាល់ដល់ការមករដូវអ្នកជាខ្លាំង ដូចនេះអ្នកគួរតែចេះបន្ធូរអារម្មណ៍ទើបរដូវអ្នកអាចមកទៀង។
មិនត្រូវប៉ះទឹកត្រជាក់
នៅពេលដែលអ្នកមករដូវ អ្នកមិនត្រូវងូតទឹកដោយប្រើទឹកត្រជាក់ឡើយ ព្រោះវាអាចធ្វើឲ្យរដូវអ្នកមកមិនបានល្អ។
បរិភោគអាហារដែលប៉ូវ
អ្នកគួរតែបរិភោគអាហារដែលប៉ូវ និងអាហារដែលមានជាតិដែក ទើបវាមិនធ្វើឲ្យអ្នកខ្វះឈាម ជាហេតុដែលធ្វើឲ្យមករដូវតិច ម្យ៉ាងទៀតអ្នកអាចឧស្សាហ៍ពិសារមាន់ខ្មៅ សាច់ពពែ ត្រី សណ្តែកខ្មៅជាដើម។
មិនបរិភោគអាហារឆៅ
នៅមុនពេលដែលអ្នកមករដូវមួយសប្តាហ៍ អ្នកមិនត្រូវពិសារអាហារដែលឆៅ និងត្រជាក់នោះទេ ព្រោះវាអាចប៉ះពាល់ដល់ការមករដូវរបស់អ្នកជាខ្លាំង។
ត្រូវមានទម្លាប់រស់នៅល្អ
មានន័យថាអ្នកមិនត្រូវចូលគេងយប់ជ្រៅនោះទេ ត្រូវតែចូលគេងពីព្រលប់ ទើបវាមិនអាចប៉ះពាល់ដល់ការមករដូវរបស់អ្នកបាន។
មិនត្រូវនឿយហត់ពេកពេលមករដូវ
នៅពេលដែលអ្នកមករដូវ អ្នកមិនត្រូវធ្វើការងារធ្ងន់ៗ ហើយក៏មិនត្រូវស្មុគស្មាញក្នុងអារម្មណ៍នោះទេ ព្រោះវាសុទ្ធតែជាកត្តាដែលអាចធ្វើឲ្យរដូវអ្នកមកតិច។
ផឹកតែស្ករក្រហម
នៅពេលដែលអ្នកមករដូវ អ្នកអាចយកស្ករក្រហមមកឆុងជាតែផឹកបាន ព្រោះវាសុទ្ធតែអាចជួយឲ្យរដូវអ្នកមកបានល្អ និងទៀង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)