នៅពេលដែលអ្នកមានផ្ទៃពោះ ពេលខ្លះអ្នកក៏អាចជួបប្រទះនឹងបញ្ហាមានដង្ហើមខ្លីនេះដែរ ហើយអាចកើតឡើងនៅពេលដែលអ្នកហាត់ប្រាណជ្រុលពេក ឬខឹងខ្លាំងពេកក៏មានដែរ។ ដូចនេះតើគួរធ្វើដូចម្តេចទើបអាចចៀសពីបញ្ហានេះបានទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រសិនជាអ្នកមិនចង់ជួបប្រទះនឹងការមានដង្ហើមខ្លីនេះ អ្នកគួរតែបរិភោគឲ្យបានគ្រប់គ្រាន់ ដោយត្រូវតែបរិភោគអាហារដែលមានសារធាតុចិញ្ចឹម ព្រោះពេលដែលអ្នកខ្វះនូវសារធាតុចិញ្ចឹមទាំងនេះ អ្នកអាចនឹងមានអាការៈនេះកើតឡើង។
- អ្នកមិនគួរបរិភោគអាហារដែលមានស្ករខ្ពស់ និងខ្លាញ់ច្រើននោះទេ ព្រោះវាអាចធ្វើឲ្យអ្នកមានជំងឺទឹកនោមផ្អែម ថែមទាំងអាចធ្វើឲ្យអ្នកធាត់ដែលអាចធ្វើឲ្យអ្នកអាចជួបប្រទះនឹងបញ្ហាដែលមានដង្ហើមខ្លីនេះបាន។
- នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួរញ៉ាំកាហ្វេនោះទេ ព្រោះវាអាចធ្វើឲ្យបេះដូង និងសួតអ្នកមានសម្ពាធដែលអាចធ្វើឲ្យអ្នកងាយមានដង្ហើមខ្លីណាស់។
- អ្នកគួរតែសម្រាកឲ្យច្រើន ហើយមិនត្រូវហាត់ប្រាណហួសលកម្លាំងនោះទេ ការងារផ្ទះក៏មិនត្រូវធ្វើច្រើនដែរ។
- អ្នកគួរតែញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ទើបល្អចំពោះសុខភាពអ្នក និងកូនក្នុងផ្ទៃ នោះអ្នកនឹងមិនសូវជួបនឹងអាការៈផ្សេងៗឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)