ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គលដែលងាយប្រឈមមុខនឹងមហារីកសុដន់។ តើមាននរណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជំងឺមហារីកសុដន់នេះ ក៏មានជំងឺតណពូជដែរ។ ដូចនេះ បើអ្នកដឹងថា មាននរណាម្នាក់ក្នុងផ្ទះរបស់អ្នកធ្លាប់កើតមហារីកសុដន់ អ្នកគួរតែប្រយ័ត្ន ព្រោះជំងឺនេះអាចមករកអ្នកគ្រប់ពេលដោយមិនដឹងខ្លួន។
- នៅពេលដែលអ្នកធាត់ពេក អ្នកនឹងអាចកើតមហារីកសុដន់បាន ព្រោះរាងកាយអ្នកដំណើរការមិនប្រក្រតីនៅពេលដែលអ្នកធាត់ខ្លាំង។ ដូចនេះ អ្នកគួរតែគ្រប់គ្រងរបបអាហាររបស់អ្នកឲ្យបានល្អ ទើបមិនជួបនឹងជំងឺមួយនេះ។
- បើអ្នកស្ថិតក្នុងអារម្មណ៍តានតឹងក្នុងរយៈពេលវែង ដោយមិនអាចបន្ធូលអារម្មណ៍នោះបានសោះ នោះអ្នកនឹងអាចប្រទះនឹងមហារីកសុដន់មុនគេ។ ដូចនេះ អ្នកគួរតែរកផ្លូវចេញ ទើបសុខភាពអ្នកមិនប្រឈមនឹងគ្រោះថ្នាក់។
- ការសម្រាលកូនក្នុងអាយុច្រើន ក៏ធ្វើឲ្យអ្នកជួបនឹងជំងឺមួយនេះដែរ។ ដូចនេះ យកល្អអ្នកគួរតែយកកូនក្នុងពេលវ័យក្មេង ទើបអ្នកមិនងាយជួបនឹងមហារីកសុដន់នេះ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)