ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គលដែលងាយប្រឈមមុខនឹងមហារីកក្រពះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកផ្ទះរបស់អ្នក មាននរណាធ្លាប់កើតមហារីកក្រពះ ឬមហារីកពោះវៀនធំ នោះអត្រាដែលអ្នកអាចកើតក៏ខ្ពស់ផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការពិសារអាហារ ទើបមិនធ្វើឲ្យអ្នកកើតជំងឺតណពូជ។
- បុគ្គលដែលញ៉ាំស្រាច្រើន និងជក់បារីច្រើន នឹងជួបនឹងមហារីកក្រពះលឿនជាងគេ។ ដូចនេះ បើអ្នកមិនចង់ឆាប់ជួបនឹងមហារីកទេ អ្នកគួរតែឈប់ជក់បារី និងញ៉ាំស្រាដែលបំផ្លាញសុខភាពអ្នក។
- នៅពេលដែលអ្នកមានទម្លាប់មិនល្អក្នុងការញ៉ាំបាយ ដោយបរិភោគមិនទៀងពេល ឬញ៉ាំលឿនពេក ឬច្រើនពេកក្នុងពេលតែមួយ នឹងបំផ្លាញក្រពះអ្នកយ៉ាងលឿនបំផុត។ បើធ្ងន់ធ្ងរ អាចប្រែជាមហារីកបាន។
- បើអ្នកពិសារអាហារដែលប្រែពេក អាហារចៀនខ្លាញ់ អាហារអាំងច្រើន នឹងធ្វើឲ្យក្រពះអ្នកជួបនឹងគ្រោះថ្នាក់។ ដូចនេះ ទោះបីជាឆ្ងាញ់យ៉ាងណាក៏ដោយ ក៏អ្នកគួរតែកាត់បន្ថយក្នុងការបរិភោគផងដែរ។
- ប្រសិនជាអ្នកធ្លាប់មានអាការៈរលាកក្រពះ អ្នកគួរតែប្រយ័ត្ន ហើយព្យាបាលឲ្យបានល្អ ទើបមិនជួបនឹងមហារីកក្រពះ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមហារីកក្រពះមិនមករកអ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)