ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលអាចប្រាប់អ្នកថា ស្បូនអ្នកកំពុងតែមានបញ្ហាហើយ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជាធម្មតា មានតែអាការៈ២ទេ ដែលធ្វើឲ្យនារីធ្លាក់ឈាម មួយគឺមករដូវ មួយទៀតគឺរលូតកូន។ ប៉ុន្តែនៅពេលដែលនារីមិនស្ថិតក្នុងដំណាក់កាល២ខាងលើនេះ ហើយបែរជាធ្លាក់ឈាមទៅវិញ ហើយញឹកញាប់ ដោយប្រែពីតិចទៅច្រើន នោះមានន័យថា ស្បូនអ្នកអាចគ្រោះថ្នាក់ហើយ ដោយអាចកើតមហារីកមាត់ស្បូនបាន។ ដូចនេះ អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យ ហើយព្យាបាលបានទាន់ពេលវេលា។
- ការធ្លាក់សខុសពីធម្មតា ក៏អាចជាអាការៈមួយបង្ហាញអ្នកថា ស្បូនអ្នកកំពុងតែមានបញ្ហាហើយ។ ការធ្លាក់សនេះ មិនមែនដូចជាការធ្លាក់សធម្មតានោះទេ ដោយអាចមានក្លិនមិនល្អមកជាមួយ ហើយពណ៌ក៏អាចមានលក្ខណៈលឿនបន្តិចដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- នៅពេលដែលស្បូនអ្នកកើតមហារីក នោះរដូវអ្នកនឹងមកមិនទៀងឡើយ ហើយកាន់តែមកកាន់តែផ្តេសផ្តាស គ្មានពេលត្រឹមត្រូវនោះទេ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអាការៈ៣ខាងលើនេះ ទើបស្បូនអ្នកអាចប្រកបដោយសុវត្ថិភាព៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)