ការធាត់ជ្រុលគឺជាបញ្ហាថ្នាក់ជាតិមួយប្រភេទក្នុងសហរដ្ឋអាមេរិក ព្រោះតែមានអត្រាប្រជាជនអាមេរិកប្រមាណ ៣០ភាគរយហើយដែលមានជំងឺធាត់ជ្រុលនេះ។ ការធាត់ជ្រុលនេះដែរគឺជាមូលហេតុមួយដែលនាំឲ្យមានវិបត្តិសុខភាពសារធាណៈខ្លាំងក្លា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ផ្ទុយទៅវិញ ការធាត់ជ្រុលក្នុងប្រទេសជប៉ុនបែរជាមិនមានច្រើនទៅវិញ គឺប្រមាណតែ ៣,៥ភាគរយប៉ុណ្ណោះនៃប្រជាជនជប៉ុនទាំងអស់។ អ្នកស្រាវជ្រាវបានរកឃើញនូវគន្លឹះសំខាន់ៗខុសៗគ្នាជាច្រើននៅក្នុងរបបអាហារ និងទម្លាប់ញ៉ាំអាហាររបស់ជនជាតិជប៉ុននោះ ហើយឃើញថាខុសគ្នាដាច់នឹងប្រជាជនអាមេរិក។ តើទម្លាប់ទាំងអស់នោះមានអ្វីខ្លះទៅ?

ប្រជាជនជប៉ុនញ៉ាំអាហារដែលប្រើចានតូចៗ

មូលហេតុមួយដែលធ្វើឲ្យប្រជាជនជប៉ុនមានមនុស្សធាត់តិចនោះគឺដោយសារតែពួកគេញ៉ាំអាហារប្រើចានតូចៗ។ ក្រៅពីនេះអាហារជប៉ុនធម្មតាៗគឺមានចំនួនតិចជាងអាហារស្តង់ដាររបស់ជនជាតិអាមេរិកខ្លាំងណាស់។ ជនជាតិជប៉ុនក៏មិនសូវញ៉ាំអាហារសម្រនអ្វីច្រើនដែរ។ 

ជនជាតិជប៉ុនញ៉ាំបន្លែនិងអាហារមានជាតិខ្លាញ់ទាបដែលសុទ្ធតែមានគុណភាពល្អ

ជនជាតិជប៉ុនមិនត្រឹមតែញ៉ាំអាហារដោយប្រើចានតូចៗទេ តែអាហារដែលពួកគេញ៉ាំនោះគឺមានជាតិខ្លាញ់ទាប ហើយមានចំនួនច្រើនទៀត។ ជាធម្មតា ពួកគេតែងញ៉ាំបន្លែ អាហារសមុទ្រ អង្ករសម្រូប និងស៊ុបច្រើនៗ និងកម្រញ៉ាំសាច់ក្រហមណាស់។ 

ជនជាតិជប៉ុនញ៉ាំទឹកតិចក្នុងពេលញ៉ាំអាហារ

ប្រជាជនជប៉ុនតែងតែមិនញ៉ាំទឹកអ្វីទាំងអស់ក្នុងពេលញ៉ាំអាហារមួយពេលៗ។ ផ្ទុយទៅវិញ អាហាររបស់ពួកគេនោះបែរជាមានផ្លែឈើ បន្លែ និងស៊ុប ដែលអាចផ្តល់ជាតិទឹកច្រើនដល់តម្រូវការពួកគេទៅវិញ។ អ្នកស្រាវជ្រាវបានរកឃើញថា ជនជាតិជប៉ុនជឿថា ការញ៉ាំទឹកក្នុងពេលញ៉ាំអាហារអាចរំខានដល់ការរំលាយអាហារបាន ហើយរឿងនេះក៏ទទួលស្គាល់ដោយអ្នកវិទ្យាសាស្រ្តដែរ ព្រោះថាទឹកនឹងរំខានដល់អាស៊ីតរបស់ក្រពះ ដែលអាចប៉ះពាល់ដល់ការរំលាយអាហារមែន។ 

ជនជាតិជប៉ុនមានភាពសកម្មខាងរាងកាយច្រើន

ប្រជាជនជប៉ុនគឺមានភាពសកម្មខ្លាំងណាស់នៅពេលថ្ងៃ។ ជាក់ស្តែក ជនជាតិជប៉ុនភាគច្រើនគឺពឹងផ្អែកទៅលើការដឹកជញ្ជូនសាធារណៈជាងយាន្តជំនិះខ្លួនឯង ដូច្នេះពួកគេត្រូវការចំណាយពេលយូរក្នុងការដើរ និងជិះកង់នៅពេលចង់ធ្វើដំណើរទៅណាមកណា។ 

សរុបសេចក្តីមក អាថ៌កំបាំងនៃការទប់ស្កាត់ភាពធាត់ជ្រុលរបស់ប្រជាជនជប៉ុនពិតជាអស្ចារ្យណាស់ ហើយបើសិនជាយើងប្រៀបធៀបនឹងការរស់នៅរបស់ប្រជាជនអាមេរិកទៀតនោះគឺខុសគ្នាស្ទើរតែទាំងស្រុង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) យ៉ាងណាមិញ បើសិនជាប្រជាជនខ្មែរយើងអាចអនុវត្តតាមវិញ នោះយើងពិតជាមិនងាយឈឺ ហើយមិនចេះធាត់បានទៀត ព្រោះទម្លាប់ទាំងអស់ខាងលើនេះគឺងាយស្រួលនឹងអនុវត្តតាមខ្លាំងណាស់៕