មែនហើយ ការដែលក្មេងតូចៗត្រៀមនឹងចូលរៀនញ៉ាំទឹកផ្លែឈើច្រើនពេកអាចធ្វើឲ្យពួកគេរាករូសបាន។ នេះដោយសារតែ ទឹកផ្លែឈើភាគច្រើនមានសារធាតុ Sorbitol ជាប្រភេទស្ករមិនអាចរំលាយបាន។ កាលណាស្ករនេះត្រូវបានញ៉ាំច្រើន អាចធ្វើឲ្យរាងកាយព្យាយាមរំលាយវាដោយទាញទឹកពីក្នុងសរសៃឈាមចូលទៅក្នុងពោះវៀន និងបង្កជាការរាករូសតែម្តងទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាក់ស្តែកទឹកផ្លែព្រូន គឺមានជាតិស្ករប្រភេទនេះខ្ពស់ តែអាចជួយបង្ការការទល់លាមកបាន ខណៈពេលដែលទឹកផ្លែប៉ោម ផ្លែសារី ផ្លែប៉េស និងផ្លែឈើរី មានជាតិស្ករ Sorbitol ខ្ពស់បន្តិចដែរ។
ចូកាត់បន្ថយកុមារដែលមានអាយុចាប់ពី ១២ខែឡើងទៅ កុំឲ្យគេញ៉ាំទឹកផ្លែឈើច្រើនពេក ឬមិនឲ្យច្រើនជាង ១៧៧មីលីលីត្រក្នុងមួយថ្ងៃ។ ទឹកផ្លែឈើក៏មិនត្រូវបានណែនាំឲ្យក្មេងអាយុក្រោម ១២ខែញ៉ាំដែរ។ សម្រាប់ក្មេងអាយុពី ៧ឆ្នាំឡើងទៅ អាចញ៉ាំ ២៣៦ ទៅ ៣៥៤មីលីលីត្រក្នុងមួយថ្ងៃ។ ក្រោពីនេះ ការដែលញ៉ាំទឹកផ្លែឈើច្រើនពេក ក៏អាចធ្វើឲ្យកុមារឈឺក្រពះ រំខានដល់ចំណង់អាហារដែលផ្តល់សុខភាព និងបង្កជំងឺពុកធ្មេញថែមទៀត។
ក្មេងត្រូវការញ៉ាំផ្លែឈើពីរពេលក្នុងមួយថ្ងៃ។ បើសិនជាផ្លែឈើមួយពេលនោះគឺជាទឹកផ្លែឈើមួយកែវវិញ ចូរប្រាកដថា ផ្លែឈើមួយពេលទៀតគឺជាផ្លែឈើស្រស់វិញ ដើម្បីអាចឲ្យគេទទួលបានជាតិសរសៃបន្ថែម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការលាយទឹកផ្លែឈើជាមួយទឹកធម្មតាក៏ជាមធ្យោបាយដ៏ល្អមួយដើម្បីប្រាកដថា កូនអ្នកមិនបានញ៉ាំទឹកផ្លែឈើច្រើនពេកដែរ៕