ការមើលថែសួនដំណាំត្រូវបានគេរកឃើញថាអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសុដន់បាន។ ស្រ្តេសគឺជាកត្តាដ៏សំខាន់នៃជំងឺមហារីក ប៉ុន្តែការមើលថែសួនអាចបំបាត់បញ្ហានេះបាន។ ការមើលថែសួនដំណាំមានប្រយោជន៍ច្រើនណាស់ វាមិនត្រឹមតែជួយធ្វើឲ្យបរិយាកាសក្រៅផ្ទះល្អស្អាតទេ ថែក៏ជួយដល់ចិត្ត និងរាងកាយមនុស្សយើងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
យ៉ាងណាមិញ មានហេតុផល ៣យ៉ាងដែលអាចបញ្ជាក់ថា ការដែលមានទម្លាប់មើលថែសួនដំណាំក្នុងផ្ទះជាវិធីជួយបង្ការជំងឺមហារីកសុដន់ស្រ្តីបាន៖
ការមើលថែសួនដំណាំជួយបំបាត់ស្រ្តេស
មនុស្សយើងមានស្រ្តេសគឺជារឿងធម្មតា ប៉ុន្តែបើសិនជាវាមានច្រើនពេក វានឹងជំរុញដល់ការកើតជំងឺមហារីកបាន។ តាមការស្រាវជ្រាវបានឲ្យដឹងថា ការដែលមានទម្លាប់មើលថែសួនដំណាំងគឺអាចបំបាត់ស្រ្តេសបានយ៉ាងល្អ ហើយក៏ជួយឲ្យមានសុខភាពផ្លូវចិត្តកាន់តែល្អថែមទៀតផង។
ការមើលថែសួនដំណាំជួយបង្កើនសកម្មភាពរបស់រាងកាយ
ការដែលមានសកម្មភាពរាងកាយច្រើនច្រើនតែបន្ថយការប្រឈមនឹងជំងឺមហារីកសុដន់។ តាមពិតទៅ វាអាចបន្ថយការប្រឈមមុខរហូតដល់ ១២ភាគរយឯណោះ។ អត្ថប្រយោជន៍នេះនឹងមានកាន់តែច្រើនសម្រាប់ស្រ្តីក្រោយរ៉ាំងរដូវ។ ការថែសួនដំណាំនឹងផ្តល់អត្ថប្រយោជន៍ដូចហាត់ប្រាណអញ្ចឹងដែរ។
ការមើលថែសួនដំណាំជួយពង្រឹងដល់ទម្លាប់នៃការញ៉ាំអាហារ
របបអាហារមានឥទ្ធិពលយ៉ាងខ្លាំងចំពោះជំងឺមហារីកសុដន់។ ឧទាហរណ៍ អាហារកៃឆ្នៃគឺពោរពេញទៅដោយសារធាតុរក្សាអាហារឲ្យបានយូរ ជាតិផ្អែម និងប្រៃ ដែលវាពិតជាមិនល្អចំពោះសុខភាពសោះ។ ម៉្យាងវិញទៀត ផ្លែឈើ និងបន្លែផ្ទុកទោដោយអង់ទីអុកស៊ីដង់ដែលអាចជួយការពារកោសិកាពីរ៉ាឌីកាលសេរីកុំឲ្យកើតជាមហារីកបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្នុងពេលមើលថែសួនដំណំា អ្នកអាចដាំបន្លែ និងផ្លែឈើដោយខ្លួនឯង ហើយក៏អាចយកវាមកញ៉ាំបានយ៉ាងស្រួល និងឆ្ងាញ់បានដោយមិនបាច់ខ្វល់មានសារធាតុបង្កជំងឺឡើយ៕