ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកនៃការគេងច្រើនពេក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកគេងច្រើនពេក នឹងធ្វើឲ្យអ្នកក្លាយជាល្ងង់បាន ព្រោះខួរក្បាលអ្នកបើសម្រាកច្រើនពេក មិនធ្វើការអ្វីសោះ នឹងធ្វើឲ្យអ្នកខ្ជិលធ្វើអ្វីទាំងអស់ ដោយអាចធ្វើឲ្យការចងចាំធ្លាក់ចុះ ហើយមិនមានលេចចេញនូវគំនិតអ្វីថ្មីនោះឡើយ។
- ការគេងច្រើនពេក នឹងធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនរបស់អ្នក ដោយអាចធ្វើឲ្យរលាកក្រពះ ឬកើតជំងឺក្រពះបាន ព្រោះមានមនុស្សមួយចំនួនចូលចិត្តមិនញ៉ាំអាហារពេលព្រឹក សុខចិត្តទ្រាំឃ្លាន ហើយបន្តគេង។ ការធ្វើបែបនេះយូរ នឹងបំផ្លាញសុខភាពក្រពះអ្នកដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការគេង ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)