ក្នុងពោះជាកន្លែងដែលសរីរាង្គសំខាន់ៗជាច្រើនស្ថិតនៅ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នេះហើយជាមូលហេតុដែលនៅពេលមានការឈឺចាប់ ឬអារម្មណ៍មិនស្រួលណាមួយកើតឡើងត្រង់ផ្នែកនេះអាចជារឿងគួរឱ្យព្រួយបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុអាចទៅរួចនៃបញ្ហាឈឺពោះផ្នែកខាងស្ដាំ ៖

១. ក្រួសក្នុងថង់ទឹកប្រមាត់

នៅក្រោមថ្លើមមានសរីរាង្គតូចមួយហៅថាប្រមាត់ជាកន្លែងស្តុកនិងផលិត​ទឹកប្រមាត់មុនពេលបញ្ចេញវាចូលទៅក្នុងពោះវៀនតូច។ ហើយដោយសារតែថង់ទឹកប្រមាត់ស្ថិតត្រង់ផ្នែកខាងស្ដាំនៃក្នុងពោះ នោះអ្នកនឹងជួបប្រទះអាការៈឈឺចាប់ត្រង់តំបន់នេះនៅពេលមានបញ្ហាក្រួសក្នុងថង់ទឹកប្រមាត់កើតឡើង។ រោគសញ្ញាដទៃទៀតនៃជំងឺក្រួសក្នុងថង់ទឹកប្រមាត់រួមបញ្ចូលទាំងចង្អោរចង់ក្អួត ឬក្អួតតែម្ដង និងពិបាករំលាយអាហារ។

២. ដំបៅក្រពះ

មានមូលហេតុច្រើនណាស់ដែលបង្កបញ្ហាដំបៅក្រពះ ឬដំបៅស្រទាប់ខាងក្នុងនៃក្រពះ។ ក្រៅពីឈឺចាប់ក្នុងពោះ ដំបៅក្រពះក៏បង្ហាញរោគសញ្ញាផ្សេងទៀតរួមមានចង្អោរចង់ក្អួត ពិបាករំលាយអាហារ ក្អួត ក្រហាយទ្រូង អស់កម្លាំង និងជាតិហ្គាសកើនលើសក្នុងពោះ។

៣. ច្រាលទឹកអាស៊ីតក្រពះ

ក្រៅពីក្រហាយទ្រូងហើយនោះ អាការៈច្រាលទឹកអាស៊ីតក្រពះក៏បង្ករោគសញ្ញាមួយចំនួនទៀតរួមមានឈឺក្នុងពោះ ភើរញឹកហួស ចង្អោរចង់ក្អួត និងមានអារម្មណ៍ដូចលោហៈក្នុងមាត់ជាដើម។

៤. ទល់លាមក

បញ្ហាទល់លាមកក៏អាចបណ្ដាលឱ្យឈឺក្នុងពោះផ្នែកខាងស្ដាំផងដែរ។ ដូច្នេះប្រសិនបើអ្នកមិនបានបត់ជើងយូរថ្ងៃនោះអ្នកអាចនឹងជួបប្រទះអាការៈឈឺក្នុងពោះផ្នែកខាងស្ដាំជាមិនខាន។

៥. ជំងឺរលាកខ្នែងពោះវៀន

មួយក្នុងចំណោមអាការៈទូទៅនៃជំងឺរលាកខ្នែងពោះវៀន គឺការឈឺចាប់ដែលផ្លាស់ទីពីផ្ចិតទៅផ្នែកខាងក្រោមនៃក្នុងពោះខាងស្ដាំ។ ហើយប្រសិនបើមានអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតដូចជាចង្អោរចង់ក្អួត ឬក្អួតតែម្ដង បាត់បង់ចំណង់អាហារ ហើមពោះ និងគ្រុនក្ដៅ ចូរប្រញាប់ទៅជួបពិគ្រោះពិនិត្យជាមួយគ្រូពេទ្យ៕