ជាញឹកញយអ្នកដែលមានស្បែកខ្លាញ់ គឺងាយនឹងជួបប្រទះបញ្ហារន្ធញើសធំជាងធម្មតាណាស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហារន្ធញើសធំ ៖

១. ស៊ុត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌សនៃស៊ុត ១ គ្រាប់ជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រា។ កូរឱ្យសព្វសឹមលាបលើផ្ទៃមុខ ហើយទុកចោលរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។

២. លាងសម្អាតមុខ

វិធីដ៏ងាយមួយទៀតដើម្បីបង្រួមរន្ធញើសលើផ្ទៃមុខ គឺការលាងសម្អាតផ្ទៃមុខឱ្យបាន ២ ដងក្នុងមួយថ្ងៃ (ពេលព្រឹកនិងយប់)។

៣. ទឹកប៉េងប៉ោះស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកប៉េងប៉ោះស្រស់លើស្បែកនិងទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៤. យ៉ាអួរ

លាបយ៉ាអួរសុទ្ធលើមុខ រួចទុកចោលសម្រាប់រយៈពេលប្រហែល ២៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។

៥. ស្ករសនិងប្រេងអូលីវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករស ២ ស្លាបព្រាបាយជាមួយប្រេងអូលីវ ១ ស្លាបព្រាបាយ រួចកូរអោយសព្វសឹមលាងម៉ាស្សាល្បាយថ្នមៗលើផ្ទៃមុខកន្លែងដែលមានរន្ធញើសធំ។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តអោយបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍៕