ខួរក្បាលគឺជាសរីរាង្គដ៏សំខាន់បំផុតរបស់ខួរក្បាល ហើយអ្នកក៏ត្រូវតែថែរក្សាវាឲ្យបានល្អដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អាហារមួយចំនួនពិតជាអាចបំផ្លាញកោសិកាខួរក្បាលអ្នកបាន ដូច្នេះគួរតែព្យាយាមលុបបំបាត់វាឲ្យបានច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជក់បារី
បារីផ្ទុកទៅដោយកាបូនម៉ូណូអុកស៊ីត ដែលជាឧស្ម័នគ្រោះថ្នាក់បំផុតមួយ ព្រោះវាអាចទៅតោងជាតិដែករបស់គ្រាប់ឈាម និងមិនឲ្យវាដឹកនាំអុកស៊ីសែនដើម្បីចិញ្ចឹមសរីរាង្គក្នុងរាងកាយបានទេ ហើយក្នុងនោះក៏មានខួរក្បាលដែរ។ ការកង្វះអុកស៊ីសែនចិញ្ចឹមខួរក្បាលគឺអាចសម្លាប់កោសិកាខួរក្បាលបាន។
គ្រឿងស្រវឹង
ការសិក្សាបានរកឃើញថា ការញ៉ាំគ្រឿងស្រវឹងច្រើនៗអាចបំផ្លាញរចនាសម្ព័ន្ធទំនាក់ទំនងក្នុងខួរក្បាល និងកាត់បន្ថយការផលិតកោសិកាខួរក្បាលរហូតដល់ ៤០ភាគរយឯណោះ។ ដូច្នេះតើអ្នកចង់ញ៉ាំគ្រឿងស្រវឹងច្រើនៗទៀតដែរទេ?
ថ្នាំសម្លាប់សត្វល្អិត
ភាគច្រើនបន្លែ និងផ្លែឈើដែឡយើងទិញ និងញ៉ាំសព្វថ្ងៃនេះគឺច្រើនតែមានហើយថ្នាំសម្លាប់សត្វល្អិត។ ដូច្នេះវាអាចនឹងប៉ះពាល់ដល់ខួរក្បាល និងបង្កការស្លាប់ដល់សរសៃប្រសាទជាច្រើនថែមទៀតផង។
ការបំពុលបរិយាកាស
អ្នកជំនាញខាងជំងឺសួតបាននិយាយថា ការបំពុលបរិយាកាសអាចបង្កជាការរលាកជាប់រហូតដល់ផ្លូវដង្ហើម ដែលជាហេតុនាំឲ្យកោសិកាខួរក្បាលស្លាប់បានដោយសារតែកង្វះអុកស៊ីសែនចិញ្ចឹម។ ការគេងបាត់ដង្ហើមក៏អាចសម្លាប់កោសិកាខយរក្បាលបានដែរ ដោយសារតែកង្វះអុកស៊ីសែន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅពេលអ្នកស្ទះដង្ហើម ខួរក្បាលនឹងមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់ដើម្បីរស់ឡើយ៕