ការប្រែប្រួលសីតុណ្ហភាពតិចតួចក្នុងរាងកាយអាចធ្វើឲ្យមនុស្សកើតជាបញ្ហាក្អក និងផ្តាសាយបាន។ ហើយបើសិនជាការពិគ្រោះជាមួយគ្រូពេទ្យ ឬការប្រើថ្នាំដើម្បីព្យាបាលការបង្ករោគដោយបាក់តេរីឬវីរុស គឺជាអ្វីដែលអ្នកមិនចង់ធ្វើនោះ អ្នកក៏អាចប្រើវិធីធម្មជាតិដោយប្រើគ្រឿងផ្សំធ្វើម្ហូបខាងក្រោមនេះក៏បានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខ្ញី
ចូរញ៉ាំតែខ្ញីក្តៅឧណ្ហៗដំបូងគេនៅពេលចាប់ផ្តើមថ្ងៃថ្មីដើម្បីដោះស្រាយបញ្ហាក្អក និងផ្តាសាយ។ ក្រៅពីនេះអ្នកក៏អាចថាមទឹកឃ្មុំមួយស្លាបព្រាកាហ្វេទៀតដើម្បីសម្រួលដល់បញ្ហាបំពង់ករបាន។ ខ្ញីមានសមត្ថភាពប្រឆាំងការរលាក និងមិនឲ្យចេញស្លេសកាន់តែច្រើន ដូច្នេះវានឹងបំបាត់បញ្ហាក្អកបានយ៉ាងល្អ។
រមៀត
រមៀតផ្ទុកទៅដោយសារធាតុប្រឆាំងការរលាក Curcumin និង Volatile Oils ដែលអាចប្រឆាំងការក្អក ផ្តាសាយ និងឈឺបំពង់កបានយ៉ាងមានប្រសិទ្ធភាព។
ម្រេចខ្មៅ
ម្រេចខ្មៅមិនត្រឹមតែផ្តល់ឱជារសដល់ម្ហូបអាហារតេ តែក៏អាចជួយពង្រាវស្លេស និងបំបាត់ការតឹងច្រមុះបានដែរ។ ដូច្នេះគ្រប់ពេលអ្នកញ៉ាំស៊ុប ចូរកុំភ្លេចរោយម្រេចខ្មៅទៅជាមួយផង។
ខ្ទឹមស
តើអ្នកកំពុងតែក្អក ផ្តាសាយ ឬឈឺបំពង់ករធ្ងន់ធ្ងរមែនទេ? អ្វីដែលអ្នកត្រូវការនោះគឺទំពារខ្ទឹមសមួយកំប៉ឹសទៅ។ ខ្ទឹមសមានសារធាតុ Allicin ដែលអាចប្រឆាំងនឹងបាក់តេរី ហើយជួយព្យាបាលអាការៈក្អក និងផ្តាសាយតាមបែបធម្មជាតិទៀត។ អ្នកអាចញ៉ាំស៊ុបដោយបន្ថែមប៉េងប៉ោះមួយផ្លែ ខ្ទឹមសពីរកំប៉ឹស និងទឹកក្រូចឆ្មាបន្ថែមទៀតដើម្បីទទួលបានប្រយោជន៍របស់វា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សម្បកឈឺអ៊ែម
សម្បកឈឺអ៊ែមមានសមត្ថភាពប្រឆាំងនឹងវីរុសផង និងបាក់តេរីផង ដែលវាអាចជួយបង្ការ និងព្យាបាលការបង្ករោគដោយវីរុស។ ចូរដាក់ផ្សៅសម្បកឈឺអ៊ែមចូលទៅក្នុងទឹកដាំពុះមួយពែង ហើយរោយម្រេច និងទឹកឃ្មុំចូលផង។ បន្ទាប់មកញ៉ាំវាយ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃ៕