កូនក្រៅស្បូនប្រៀបដូចជាគ្រាប់បែកដែលរៀបផ្ទុះអញ្ជឹង បើថ្ងៃណាមួយវាផ្ទុះ វានឹងធ្វើឱ្យស្ត្រីចេញឈាមច្រើន ថែមទាំងអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ដូចនេះតើគួរតែធ្វើដូចម្តេចទើបអាចការពារមិនឱ្យមានកូនក្រៅស្បូននោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មិនត្រូវពន្លូតកូនច្រើនដង
ការតែងតែយកកូនចេញ ឬពន្លូតកូនចោលច្រើនដងនឹងធ្វើឱ្យអ្នកប្រឈមមុខនឹងការមានកូនក្រៅស្បូនកាន់តែខ្ពស់ ព្រោះនៅពេលដែលអ្នកពន្លូត វានឹងអាចកកិតជាមួយស្បូនអ្នកច្រើនដង នោះស្បូនអ្នកនឹងមានជំងឺឆ្លង ដែលជាហេតុធ្វើឱ្យកូនអ្នកស្ថិតនៅក្រៅស្បូន ដូចនេះបើអ្នកមិនចង់បាន អ្នកគួរតែប្រើវិធីផ្សេងៗដើម្បីការពារ ដោយមិនត្រូវប្រើការពន្លូតកូននោះទេ។
អ្នកគួរតែកុំជក់បារីកន្លះឆ្នាំទើបមានកូន
ប្រសិនជាអ្នក ឬប្តីអ្នកមានការជក់បារី នោះអ្នកត្រូវតែឈប់ជក់បារីជាមុនសិន ទើបធ្វើការមានផ្ទៃពោះ ព្រោះសារធាតុផ្សេងៗដែលមានក្នុងបារីនឹងអាចធ្វើឱ្យអ្នកប្រឈមមុខនឹងការមានកូនក្រៅស្បូនបាន ដូចនេះមុននឹងអ្នករួមភេទ អ្នកគួរតែកុំជក់បារីចំនួនកន្លះឆ្នាំជាមុនសិន ទើបវាមិនប៉ះពាល់សុខភាពអ្នក និងកូន។
មិនត្រូវប្រើសាប៊ូលាងទ្វារមាសច្រើន
ជាធម្មតា អ្នកមិនត្រូវប្រើសាប៊ូមកលាងទ្វារមាសច្រើននោះទេ ហើយក៏មិនត្រូវលាងផ្នែកខាងក្នុងដែរ លាងតែខាងក្រៅទៅបានហើយ ព្រោះវាអាចធ្វើឱ្យកូនអ្នកស្ថិតនៅក្រៅស្បូនបាននៅពេលដែលអ្នកមានផ្ទៃពោះ ដោយសារតែពេលដែលអ្នកលាង វានឹងអាចកកិតជាមួយដៃអ្នកច្រើន យូរទៅវានឹងអាចមានជំងឺឆ្លងយ៉ាងងាយបំផុត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)