ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគន្លឹះក្នុងការធ្វើឲ្យអ្នកទទួលបានជោគជ័យ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- គេតែងតែរំលឹកខ្លួនឯងថា មិនត្រូវមើលលុយជាធំទេ ឱ្យតែខិតខំប្រឹងប្រែងគឺអាចរកបានហើយ។ នៅពេលដែលអ្នកមើលលុយធំពេក នឹងអាចធ្វើឲ្យអ្នកងាយទទួលបរាជ័យជាខ្លាំង ដោយមិនងាយជោគជ័យនោះទេ។
- មិនត្រូវឈ្លក់វង្វេងនឹងរបស់អ្វីមួយខ្លាំងពេកទេ។ បើអ្នកឈ្លក់វង្វេងខ្លាំងពេក ផ្លូវដែលបរាជ័យនឹងកាន់តែខិតមកជិតអ្នក។
- ក្នុងឆាកជីវិតមនុស្សម្នាក់ៗ គ្មានពាក្យបរាជ័យទេឱ្យតែប្រឹង។ នៅពេលដែលអ្នកតែងតែរំលឹកខ្លួនឯងបែបនេះ នឹងអាចធ្វើឲ្យអ្នកមានកម្លាំងតស៊ូទៅមុខ ដោយមិនងាយចុះចាញ់នោះទេ។
- មិនត្រូវមើលសំបកក្រៅមនុស្ស ហើយវាយតម្លៃគេភ្លាមទេ។ នៅពេលដែលអ្នកចេះផ្តល់តម្លៃឲ្យមនុស្សគ្រប់រូប ជីវិតអ្នកនឹងកាន់តែប្រសើរឡើង។
- ត្រូវតែចេះរក្សាភាពរីករាយក្នុងចិត្តជានិច្ច។ មានតែភាពរីករាយនេះទេ នឹងធ្វើឲ្យអ្នកអាចទទួលបានជោគជ័យដោយមិនដឹងខ្លួន។ ដូចនេះ បើអ្នកអាចចងចាំពាក្យទាំងនេះ អ្នកនឹងជោគជ័យក្នុងជីវិតអ្នកជាមិនខាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)