សហគ្រិនគ្រប់រូបសុទ្ធតែរំពឹងថាមុខរបរខ្លួនអាចចំនេញប្រាក់បាន ប៉ុន្តែមានសំនួរមួយចោទថាតើមនុស្សប្រភេទណាដែលអ្នកងាយស្រួលចំនេញនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ពីមុនមនុស្សស្រីនិងកូនក្មេងគឺជាមនុស្សដែលអ្នកងាយស្រួលចំនេញប្រាក់។ ប៉ុន្តែឥឡូវគេស្រាវជ្រាវឃើញមនុស្សទីបីនោះគឺមនុស្សចាស់។ ដូចនេះអ្នកគួរតែបង្កើតផលិតដែលទាក់ទងនឹងមនុស្សចាស់ឲ្យបានច្រើន។ ជាពិសេស សេវាកម្មដែលទាក់ទងនឹងមនុស្សចាស់តែម្តង ដូចជាដំណើរកំសាន្តជាដើម។
- ចំនេញប្រាក់ពីមនុស្សខ្ជិល។ មានន័យថាមនុស្សគ្រប់រូបសុទ្ធតែចង់ធ្វើអ្វីបានងាយស្រួល។ដូចនេះអ្នកអាចលក់ឬបង្កើតផលិតផលដែលមានអត្ថប្រយោជន៍ងាយស្រួលដល់មនុស្សក្នុងការប្រើប្រាស់។
- ចំនេញប្រាក់ពីអ្នកមានសង្សារ។ នេះជាមតិដែលល្អបំផុតព្រោះគេអាចទិញរបស់គ្រប់យ៉ាងដែលប្លែកៗឲ្យសង្សារគេ។ ដូចនេះអ្នកអាចលក់របស់ប្លែកៗមកចំនេញលុយបានហើយវានឹងលក់ដាច់ថែមទៀតផង។
- ចំនេញប្រាក់ពីមនុស្សដែលចូលចិត្តលេង។ អ្នកអាចបង្កើតល្បែងប្លែកៗដើម្បីទាក់ទាញពួកគេបាន។ ដូចនេះ ប្រាក់ដែលអ្នកទទួលបានមិនទាបនោះទេ។
- ចុងក្រោយ អ្នកអាចចំណេញប្រាក់ពីយុវវ័យ ព្រោះគេជាមនុស្សដែលចូលចិត្តអ្វីដែលប្លែក។ នៅពេលដែលគេចង់បានអ្វីមួយ គេនឹងធ្វើគ្រប់យ៉ាងដើម្បីទទួលបាន។ ម្យ៉ាងទៀត គេក៏ជាបុគ្គលដែលងាយទាក់ទាញផងដែរ។ ដូចនេះអ្នកអាចជ្រើសរើសមនុស្សខាងលើមករកលុយបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)