ជាធម្មតាបញ្ហាស្ងួតទ្វាមាសអាចកើតមានឡើងក្រោយពេលអស់រដូវ ហើយស្ថានភាពនេះបង្កការឈឺចាប់និងអារម្មណ៍មិនស្រួលដោយរាងកាយមិនអាចផលិតអ័រម៉ូន estrogen បានគ្រប់គ្រាន់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាស្ត្រីវ័យក្មេងមិនទាន់ឈានដល់វ័យអស់ដូវក៏អាចជួបប្រទះអាការៈនេះផងដែរដោយសារឥទ្ធិពលនៃថ្នាំមួយចំនួន អតុល្យភាពអ័រម៉ូន ឬសូម្បីតែបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធភាពស៊ាំរាងកាយរបស់ពួកគេ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh ឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាស្ងួតទ្វារមាសតាមបែបធម្មជាតិ ៖
១. ប្រេងដូង
ក្រៅពីផ្ដល់សំណើមហើយនោះ ប្រេងដូងក៏មានប្រសិទ្ធភាពកាត់បន្ថយការឈឺចាប់ ភាពស្ងួត និងរមាស់ផងដែរ។ អ្នកអាចលាបប្រេងដូងសុទ្ធត្រង់តំបន់ដែលទទួលរងផលប៉ះពាល់។
២. ធ្វើលំហាត់ប្រាណជាប្រចាំ
អ្នកចាំបាច់គួរធ្វើលំហាត់ប្រាណជាប្រចាំដើម្បីរក្សាបាននូវលំហូរឈាមប្រសើរគ្រប់គ្រាន់ពេញក្នុងរាងកាយ។ លើសពីនេះទៅទៀតការធ្វើលំហាត់ប្រាណក៏ជួយគ្រប់គ្រងការផលិតផលអ័រម៉ូនផងដែរ។ ហើយអ្វីដែលសំខាន់នោះ គឺការរក្សាបាននូវតុល្យភាពនៃអ័រម៉ូន testosterone និង estrogen ជួយទប់ស្កាត់ ក៏ដូចជាកាត់បន្ថយភាពស្ងួតនៃទ្វារមាស។ ការធ្វើលំ់ហាត់ប្រាណទៀងទាត់ក៏រំញោចក្រពេញ ព្រមទាំងអូវែដើម្បីប្រយុទ្ធប្រឆាំងនឹងភាពស្ងួតផងដែរ។
៣. វីតាមីន E
ប្រេងវីតាមីន E ក៏មានប្រសិទ្ធភាពខ្ពស់ដូចប្រេងដូងដែរ។ អ្នកអាចលាបវាផ្ទាល់ត្រង់តំបន់ដែលទទួលរងផលប៉ះពាល់ ឬពិភាក្សាជាមួយគ្រូពេទ្យដើម្បីប្រើប្រាស់ជាថ្នាំគ្រាប់លេបវិញ។
៤. បន្ថែមអាស៊ីតខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃ
អ្នកអាចទប់ស្កាត់ និងដោះស្រាយបញ្ហាស្ងួតទ្វារមាស់តាមរយៈអាហារដែលអ្នកទទួលទាន។ ដូច្នេះដើម្បីជាការប្រសើរចូរបន្ថែមអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អដូចជាត្រីសម្បូរខ្លាញ់ គ្រាប់ផ្កាឈូករ័ត្ន ឬគ្រាប់ល្ពៅក្នុងរបបអាហារប្រចាំថ្ងៃ៕