ធ្លាប់ដឹងទេថាបេះដូងនៅតែអាចលោតទោះបីត្រូវបានផ្ដាច់ចេញពីរាងកាយក៏ដោយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយការរក្សាបាននូវសុខភាពបេះដូងល្អប្រសើរ គឺចាំបាច់ណាស់ដើម្បីរស់នៅបានយូរ។ ដូច្នេះការពិនិត្យសុខភាពបេះដូងជាប្រចាំជាអ្វីដែលអ្នកគួរធ្វើ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបពិនិត្យសុខភាពបេះដូងដោយចំណាយពេលត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ ៖
- ជំហានដំបូង
ចាក់ទឹកត្រជាក់ខ្លាំងក្នុងធុងមួយដែលធំល្មមអាចដាក់ដៃទាំង ២ ចូលបាន។ អ្នកអាចបន្ថែមទឹកកកចូលដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
- ជំហានបន្ទាប់
ដាក់ដៃទាំងសងខាងចូលក្នុងទឹកត្រជាក់ដែលមានលាយដុំទឹកកកសម្រាប់រយៈពេលត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ។ វិធីនេះនឹងជួយឱ្យអ្នកដឹងថាតើឈាមប្រតិកម្ម ឬឆ្លើយតបបែបណាជាមួយភាពត្រជាក់។ ហើយអ្នកអាចទទួលបានលទ្ធផល ២។
- លទ្ធផលទី ១ គឺម្រាមដៃឡើងពណ៌ក្រហម
ប្រសិនបើម្រាមដៃឡើងពណ៌ក្រហមនេះ គឺជាដំណឹងល្អ! វាមានន័យថាអ្នកគ្មានបញ្ហាអ្វីពាក់ព័ន្ធនឹងអុកស៊ីសែននៃឈាមឡើយ។ បេះដូងនិងចរន្តឈាមរបស់អ្នក គឺមានសុខភាពល្អ។
- លទ្ធផលទី ២ ម្រាមដៃប្រែជាស្លេក ឬពណ៌ខៀវខ្ចី
ប្រសិនបើចុងម្រាមដៃប្រែជាស្លេក ឬពណ៌ខៀវខ្ចីអាចមានន័យថាអ្នកប្រហែលជាកំពុងខ្វះអុកស៊ីសែនក្នុងកោសិកាឈាមក្រហម ឬកម្រិតអុកស៊ីសែនក្នុងឈាមទាបពេកហើយដែលមិនល្អចំពោះសុខភាពបេះដូង។ ក្នុងករណីនេះអ្នកអាចសាកល្បងម៉ាស្សា ឬផ្ដល់កម្ដៅដៃឱ្យក្លាយជាធម្មតាវិញ។ ប្រសិនបើមិនបានផលអ្វី អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។ អ្នកក៏គួរខលហៅរថយន្តសង្គ្រោះបន្ទាន់ប្រសិនបើស្ថានភាពនៃម្រាមដៃឡើងពណ៌ស្លេក ឬខៀវខ្ចី ហើយអមមកជាមួយនូវអាការៈផ្សេងទៀតរួមមានពិបាកដកដង្ហើម ក្ដៅខ្លួន ឈឺក្បាល ឈឺទ្រូង បែកញើស ស្ពឹកដៃ ជើង ឬម្រាមដៃ ម្រាមជើង និងវិលមុខ សន្លប់ ឬរកកល់ចង់សន្លប់៕