ស្បែកដែលមានបញ្ហាញឹកញាប់ជាងគេនោះគឺស្បែកមុខតែម្តង ដែលក្រោយពីកើតមុនរួច គឺធ្វើឲ្យរន្ធញើសទៅជារីកធំ។ អ្វីដែលសំខាន់គឺថា ភាពរីកធំរបស់វាគឺមើលឃើញច្បាស់ហើយក៏មើលទៅកាន់តែឆាប់ចាស់ដែរបើសិនជាអ្នកមិនទាន់មានអាការៈស្បែកជ្រីវជ្រួញទេនោះ។ ខណៈពេលដែលអ្នកមានលទ្ធភាពព្យាបាលដោយប្រើកាំរស្មីឡាហ្ស៊ែនោះ វាក៏មានវិធីធម្មជាតិផ្សេងទៀតដែលអាចជួយដោះស្រាយបានដែរ។
វីតាមីន E
អ្នកអាចប្រើថ្នាំគ្រាប់វីតាមីន E ជាប្រភេទទឹកខាងក្នុង ដោយចុះយកតែទឹកវាដាក់ចូលទៅក្នុងប្រយោងទឹកសម្រាប់ដាក់ក្លាសេឲ្យរឹងក្នុងទូរទឹកកក។ អ្នកគួរតែធ្វើវាឲ្យបាន ៣ ទៅ៤ ដុំទឹកកក។ ក្រោយពីធ្វើរួចហើយ ចូរយកដុំទឹកកកវីតាមីន E មកត្រដុសនៅលើមុខមុនពេលចូលគេង ឬចេញពីផ្ទះរយៈពេលពីរបីនាទី។ ពេលនោះអ្នកនឹងសម្គាល់ឃើញថារន្ធញើសចាប់ផ្តើមស្វិតវិញហើយ។
ទឹកប៉េងប៉ោះ
ចូរចិតប៉េងប៉ោះជាចំណិតៗ រួចយកទៅត្រដុសលើមុខដែលមានរន្ធញើសធំៗនោះ។ ចូរទុកវាឲ្យស្ងួតសិនមុនពេលលាងជម្រះចេញ។
ការឆ្ពុងៗ
អ្នកមិនចាំបាច់ទៅហាងកែសម្ផស្សដើម្បីព្យាបាលបញ្ហាស្បែកទេ។ ចូរសាកល្បងប្រើវិធីឆ្ពង់ដើម្បីលាងសម្អាតស្បែក និងបិទរន្ធញើសដែលរីកធំនោះដោយខ្លួនឯងជារៀងរាល់យប់វិញទៅ។
ប្រទាលកន្ទុយក្រពើ
ចូរកាត់ប្រទាលកន្ទុយក្រពើជាចំណិត ហើយយកវាទៅត្រដុសជែលរបស់វានៅលើមុខដែលមានរន្ធញើសរីកធំ រយៈពេល ១៥ មុននឹងលាងជម្រះចេញ៕