តើអ្នកធ្លាប់បានអានអំពីអ្វីដែលមានភាពខុសប្រក្រតីអំពីការមករដូវ ឬរបៀបបញ្ជាក់ថាការមករដូវរបស់អ្នកមានលក្ខណៈខុសធម្មតាដែរទេ? មែនហើយ ឥឡូវនេះ វាគួរតែដល់ពេលដែលខ្ញុំត្រូវបង្ហាញថា អាការៈមករដូវដូចម្តេចទើបហើយថាធម្មតា ហើយក៏ត្រូវឈប់បារម្ភទៀត។
ធ្លាក់ឈាមរដូវតែពីរថ្ងៃគត់
ជាមធ្យម ការធ្លាក់ឈាមរដូវយូរបំផុតគឺ ៣ថ្ងៃទៅ ហើយស្រ្តីម្នាក់អាចនឹងត្រូវធ្លាក់ឈាមរដូវរហូតដល់ ៥ថ្ងៃឯណោះក៏មានដែរ។ ប៉ុន្តែអ្នកជំនាញនិយាយថា វាគឺជារឿងធម្មតាទេបើសិនជាអ្នកធ្លាក់ឈាមរដូវតែពីរថ្ងៃនោះ ហើយក៏មិនបាច់បារម្ភថារដូវមកមិនទៀងទាត់អីដែរ។ យ៉ាងណាមិញ អ្នកត្រូវតែប្រុងប្រយ័ត្នផងថាតើរដូវអ្នកក្លាយទៅជាមិនទៀងឬអត់ ហើយអ្នកធ្លាក់ឈាមតែមួយថ្ងៃ ឬច្រើនជាង ៥ថ្ងៃឬអត់ផងដែរ។
ការប្រែប្រួលរបស់កាលបរិច្ឆេទ
វាគឺជាជំនឿញឹកញ៉ាប់មួយដែលថា អ្នកត្រូវតែមករដូវនៅថ្ងៃតែមួយជារៀងរាល់ខែ។ ដូច្នេះហើយបានជាស្រ្តីភាគច្រើនចាប់ផ្តើមបារម្ភនៅពេលរដូវមកមិនដូចថ្ងៃដដែលកាលពីខែមុនៗ និងរដូវត្រូវពន្យាពេលមួយថ្ងៃ ឬពីថ្ងៃទៅវិញ។ យ៉ាងណាមិញ វាគឺជារឿងធម្មតាទៅវិញទេ។ វដ្តរដូវជាមធ្យមគឺមិនខ្វល់ថាកើតឡើងនៅថ្ងៃណាឡើយ ឲ្យតែមានរយៈពេលពី ២១ ទៅ៣៥ថ្ងៃគឺធម្មតា។ យ៉ាងណាមិញ អ្នកគួរតែបារម្ភនៅពេលវដ្តរដូវមានរយៈពេលតិចជាង ២១ថ្ងៃ ឬច្រើនជាង ៣៥ថ្ងៃ។
មករដូវច្រើនឬតិច
ស្រ្តីខ្លះអាចនឹងហូរឈាមរដូវតិចៗចាប់ពីពីរ ឬបីដងជារៀងរាល់ខែ អ្នកខ្លះទៀតអាចនឹងមករដូវច្រើនៗរហូតដល់ថ្ងៃទីបី ប៉ុន្តែវាគឺជារឿងធម្មាតប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ ស្រ្តីជាច្រើនគិតថា ឈាមរដូវគឺមិនកកឡើយ។
មិនមានផាសុកភាពឬមានការឈឺចាប់
ការមិនមានផាសុកភាព និងឈឺចាប់ខ្លះៗក្នុងពេលមករដូវគឺជាអាការៈមួយនៃការមករដូវធម្មតា និងមានសុខភាព។ ប៉ុន្តែនៅពេលការឈឺចាប់កើតឡើងក្នុងពេលមករដូវនេះមិនអាចទ្រាំទ្របានរហូតដល់រំខានរបៀបរស់នៅប្រចាំថ្ងៃ និងកើតឡើងជាមួយការក្អួត និងចង្អោរទៀតនោះ អ្នកត្រូវតែមានការប្រុងប្រយ័ត្នច្រើន និងទៅពិគ្រោះជាមួយគ្រូពេទ្យបើសិនជារឿងនេះកើតឡើងម្តងហើយម្តងទៀត។
ហូរទឹករំអិលពីទ្វារមាស
ការហូរទឹករំអិលពណ៌សពីទ្វារមាស ឬខ្មែរយើងចំណាំ តែងតែហៅថា “ធ្លាក់ស” គឺជារឿងធម្មតាមួយប៉ុណ្ណោះ ដែលវាកើតឡើងមុនពេលមករដូវ។ និយាយឲ្យស្រួលស្តាប់ វាអាចនិយាយថា ពេលខ្លះអាចជាថ្ងៃធ្វើឲ្យសើម និងស្ងួតដែរមុនពេលមករដូវម្តងៗ ហើយវាក៏មិនមែនសំខាន់ដែលត្រូវចាត់ទុកថាមានជំងឺ ឬការបង្ករោគអ្វីដែរ។ អ្នកជំនាញបញ្ជាក់ថា ស្រ្តីដែលមានភាពសកម្មខាងផ្លូវភេទ និងស្រ្តីដែលធ្លាប់ឆ្លងកាត់ការសម្រលកូនទំនងជាមានការហូរទឹករំអិលនេះច្រើនជាងស្រ្តីដែលមិនមានភាពសកម្មខាងផ្លូវភេទ និងស្រ្តីដែលគ្មានកូន៕