គេតែងតែគិតថា ការជ្រុះសក់អស់ពីក្បាលដែលកើតឡើងលើមនុស្សវ័យចំណាស់នោះគឺជារឿងធម្មតាទេ តែបើសិនជាវាកើតឡើងលើមនុស្សវ័យក្មេងវិញ វាអាចក្លាយទៅជារឿងខុសគ្នាវិញ ជាពិសេសប៉ះពាល់ដល់អារម្មណ៍ ផ្លូវចិត្ត និងទំនុកចិត្តលើខ្លួនឯងខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ ក៏មានមនុស្សវ័យក្មេងជាច្រើនកំពុងតែជួបបញ្ហាជ្រុះសក់នេះដែរ។
ការទំពែកក្បាលគឺជាបញ្ហាមួយដែលមនុស្សទាំងប្រុស និងស្រីកំពុងតែព្រួយបារម្ភជាខ្លាំង។ ប៉ុន្តែខ្ញុំមានរូបមន្តព្យាបាលសក់ជ្រុះបានលឿនបំផុត ហើយអ្នកគួរតែសាកល្បងដែរ។
គ្រឿងផ្សំ៖
- ប្រេង Castors ចំនួន ២ស្លាបព្រាបាយ
- ស៊ុតមួយគ្រាប់ (យកតែផ្នែកកណ្តាលប៉ុណ្ណោះ)
- ទឹកឃ្មុំ មួយស្លាបព្រាបាយ
ការណែនាំ៖
ចូរលាយគ្រឿងផ្សំទាំងអស់ចូលគ្នាឲ្យសប់ល្អ ហើយយកវាទៅលាបលើស្បែកក្បាល តាំងពីឬសសក់រហូតដល់ចុងសក់។ ទុកចោល ២ ទៅ៤ម៉ោង។ យកល្អគួរតែប្រើមួកពាក់ងូតទឹកគ្របពីលើដើម្បីកុំឲ្យហូរចេញក្រៅប្រឡាក់សម្លៀកបំពាក់។
បន្ទាប់មក អ្នកអាចលាងជម្រះវាចេញជាមួយនឹងសាប៊ូកក់សក់កូនក្មេងបានហើយ។ ចូរធ្វើបែបនេះជារៀងរាល់ ២សប្តាហ៍ (អាចពីរដងក្នុងមួយសប្តាហ៍ក៏បានដែរបើសិនជាអាចធ្វើទៅបាន) រយៈពេល ២ខែ។ ពេលនោះ អ្នកនឹងមើលឃើញលទ្ធផលថា សក់អ្នកឈប់ជ្រុះ និងមានលូតលាស់សក់ថ្មីៗមកបន្ថែមជាច្រើន៕