Woman cooling herself with a blank paper.
Join with Health.com.kh on Telegram

ការរ៉ាំងរដូវគឺជារឿងធម្មជាតិមួយសម្រាប់ស្រ្តីគ្រប់រូប។ ក្នុងពេលនេះ មុខងារប្រដាប់ភេទ និងការមករដូវលែងកើតមានទៀតហើយ។ ចំពោះពេលវេលាចាប់ផ្តើមបញ្ហានេះ ស្រ្តីម្នាក់ៗគឺស្ថិតក្នុងវ័យខុសៗគ្នា ដោយជាមធ្យមគឺចាប់ផ្តើមក្រោយពីអាយុ ៤៥ឆ្នាំ។ យ៉ាងណាមិញ ការគិតដ៏តក់ស្លុតអំពីការរ៉ាំងរដូវអាចនឹងចាប់ផ្តើមយូរមុនពេលរោគសញ្ញាដំបូងរបស់វាកើតឡើងដូចជា៖ 

  • ជាមនុស្សដែលងាយនឹងស៊ីអារម្មណ៍ ឬងាយនឹងស្រកទឹកភ្នែកនៅពេលមើលរឿងកំសត់
  • ឃ្លានញ៉ាំស្ករសូកូឡាខ្លាំង
  • ចាប់ផ្តើមធាត់ឡើងទម្ងន់
  • អារម្មណ៍មិនល្អអាចជាការបាក់ទឹកចិត្តភ្លាមៗ
  • គេងមិនលក់
  • ចាប់ផ្តើមភ្លេចភ្លាំងច្រើន
  • មានអារម្មណ៍ថាខ្លាចខ្លាំងជាងធម្មតា
  • ដុះរោមនៅលើមុខ
  • បែកញើសកាន់តែច្រើន
  • ចាប់ផ្តើមនិយាយរឿងក្នុងចិត្តចេញឲ្យគេស្តាប់ច្រើន
  • ឧស្សាហ៍ខឹងឆេវឆាវ
  • ចូលចិត្តនៅតែម្នាក់ឯង មិនចង់ឲ្យគេរំខាន
  • អស់កម្លាំង
  • ហើមខ្លួន ដូចជាកែងជើង ជើង ឬមុខ
  • មានអារម្មណ៍យល់ថា ខ្លួន​ឯងជិតឆ្គួត

រោគសញ្ញានៃការរ៉ាំងរដូវទាំងអស់នេះមិនប្រាកដថាកើតឡើង ឬចាប់ផ្តើមមានម្តងទាំងអស់ឡើយ។ ស្រ្តីម្នាក់ៗគឺមានលក្ខណៈខុសៗគ្នា ប៉ុន្តែបើសិនជាអ្នកមិនចង់ឲ្យវាកើតឡើងទេ ចូរស្វែងរកការព្យាបាល ឬពិគ្រោះជាមួយគ្រូពេទ្យផងនៅពេលជួបអាការៈណាមួយគួរឲ្យសង្ស័យ៕