ជំងឺមហារីកគឺកើតចេញមកពីការមិនចេះអនាម័យលើរបស់ប្រើប្រាស់ប្រចាំថ្ងៃក្នុងផ្ទះបាយ។ ដូចនេះគួរតែធ្វើដូចម្តេចទើបអាចការពារជំងឺមហារីកបាន? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជ្រុញដែលអ្នកប្រើមកធ្វើម្ហូប អ្នកគួរតែសម្អាតឲ្យបានស្អាតក្រោយពេលធ្វើម្ហូបរួច។ អ្នកគួរតែកោសកាកសំណល់ពីជ្រុញឲ្យអស់ ហើយលាងឲ្យស្អាត។ បន្ទាប់មកអ្នកអាចយកអំបិលមករោយពីលើជ្រុញចំនួនមួយអាទិយត្យម្តង ហើយលាងឲ្យស្អាត រួចយកទៅហាលថ្ងៃ នោះមេរោគទាំងអស់នឹងងាប់អស់ជាមិនខានឡើយ។ ម្យ៉ាងទៀតអ្នកក៏អាចចាក់ទឹកខ្មេះបន្តិចលើជ្រុញនោះ រួចដាក់វាហាលក្រោមពន្លឺព្រះអាទិត្យឲ្យស្ងួត ទើបយកទៅលាងឲ្យស្អាត វាអាចសម្លាប់មេរោគបានដូចគ្នា។ ជាងនេះទៅទៀតចង្កឹះដែលធ្វើពីឈើ អ្នកគួរតែប្រើក្នុងរយៈពេលពី៣ទៅ៦ខែបានហើយ ព្រោះប្រើយូរ វានឹងបន្សល់ទុកមេរោគជាច្រើននៅលើនោះ ជាហេតុដែលធ្វើឲ្យអ្នកមានជំងឺមហារីកបានដោយមិនដឹងខ្លួន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)