នៅពេលដែលអ្នករៀបការហើយ ទើបដឹងថាតាមពិតឆ្នាំអ្នកឆុងនឹងគ្នា។ ឬអ្នកទាំងពីរកំពុងស្រឡាញ់គ្នាខ្លាំង ហើយឆ្នាំបែរជាឆុងនឹងគ្នាទៅវិញ ដែលធ្វើចិត្តអ្នកមានភាពស្ទាក់ស្ទើរ។ នៅពេលដែលមានរឿងបែបនេះកើតឡើង អ្នកអាចធ្វើតាមវិធីខាងក្រោមបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ប្រសិនជាអ្នកដែលកើតនៅឆ្នាំខាលរៀបការជាមួយអ្នកដែលកើតនៅឆ្នាំវក នោះបញ្ជាក់ថាឆ្នាំអ្នកទាំងពីរឆុងនឹងគ្នាហើយ។ ដូចនេះគ្រែគេងរបស់អ្នកទាំងពីរមិនត្រូវដាក់នៅទិសឦសាន និងនិរតីនោះទេ។
  2. ប្រសិនជាអ្នកទាំងពីរម្នាក់ឆ្នាំមមី ហើយម្នាក់ទៀតឆ្នាំជូត អ្នកមិនគួរដាក់គ្រែនៅទិសត្បូង និងជើងនោះទេ។
  3. ប្រសិនជាអ្នកទាំងពីរកើតនៅឆ្នាំម្សាញ់ និងកុរ ហើយរៀបការជាមួយគ្នា អ្នកមិនគួរដាក់គ្រែនៅទិសអាគ្នេយ៍ និងពាយព្យនោះទេ។
  4. ប្រសិនបើអ្នកដែលកើតនៅឆ្នាំឆ្លូវ រៀបការជាមួយអ្នកដែលកើតនៅឆ្នាំមមែ គ្រែគេងគឺមិនគួរដាក់នៅទិសឦសាន និងនិរតីនោះទេ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)