កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នកពីវិធីសន្សំលាភសំណាងរបស់ឆ្នាំជូត និងឆ្លូវរួចមកហើយ។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីឆ្នាំខាល និងថោះវិញម្តង។ តើគួរតែធ្វើមេចទើបមានលាភ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំខាល
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានចិត្តល្អ និងស្មោះត្រង់។ ម្យ៉ាងទៀតគេជាមនុស្សដែលគ្មានល្បិចទេ ជាហេតុដែលនាំឲ្យមនុស្សមួយចំនួនបោកប្រើប្រាស់គេយកផលចំណេញ។ ដូចនេះអ្នកគួរតែស្វែងយល់ឲ្យច្បាស់ពីរឿងមួយចំនួន ទើបអាចទទួលបានផលច្រើន ហើយមិនត្រូវអ្នកដទៃបោកប្រើ។
ឆ្នាំថោះ
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានប្រាជ្ញា ហើយពេលវេលាភាគច្រើនរបស់គេគឺផ្តោតទៅលើការងារ ជាហេតុដែលធ្វើឲ្យពេលខ្លះភ្លេចបាយទឹកក៏មានដែរ។ ប៉ុន្តែសុខភាពគឺជាទ្រព្យ ដូចនេះអ្នកគួរតែថែឲ្យបានល្អ ទើបអាចរកបានប្រាក់ច្រើន។ ដូចនេះអ្នកគួរតែចេះប្រើពេលវេលាឲ្យបានល្អ ទើបអ្នកអាចសន្សំបានលាភច្រើន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)