មានមនុស្សមួយចំនួននៅពេលដែលមានលុយតែងតែនិយាយថាខ្លួនឯងក្រជានិច្ច គ្មានលុយនោះទេ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកតែងតែនិយាយពាក្យនេះ វាអាចធ្វើឲ្យដូចមាត់ដែលអ្នកនិយាយ។ ដូចនេះតើមានឆ្នាំណាខ្លះទៅ?
ឆ្នាំឆ្លូវ
អ្នកដែលកើតនៅឆ្នាំនេះគឺជាមនុស្សដែលគិតល្អិតល្អន់ណាស់ចំពោះលុយ សូម្បីតែការចំណាយតូចតាចក៏គេគិតបានម៉ត់ចត់ដែរ មិនងាយចាយផ្តេសផ្តាសឡើយ ដូចនេះអ្នកគួរតែធ្វើអំពើល្អខ្លះ ដោយមិនត្រូវទុកលុយមិនហ៊ានចាយឡើយ ទើបអ្នកអាចមានសំណាងបានមកពីអំពើល្អដែលអ្នកបានធ្វើ។
ឆ្នាំរោង
អ្នកដែលកើតនៅឆ្នាំនេះប្រសិនជាឲ្យអ្នកដទៃខ្ចីលុយ គេនឹងរអ៊ូដល់ទីបញ្ចប់ ហើយនៅពេលដែលជួបអ្នកស្គាល់គ្នាតែងតែថាខ្លួនឯងក្រជានិច្ច ដូចនេះគេនឹងអាចក្រដល់ទីបញ្ចប់នៅពេលដែលតែងតែប្រើពាក្យនេះជាប់មាត់។
ឆ្នាំវក
អ្នកដែលកើតនៅឆ្នាំវកនេះគឺជាមនុស្សដែលពូកែរកលុយ ប៉ុន្តែគេបែរជាតែងតែចូលចិត្តប្រាប់អ្នកដទៃថាគេគ្មានលុយឡើយ គេក្រណាស់បច្ចុប្បន្ននេះ ដូចនេះយូរទៅទេវតាទ្រព្យនឹងចាកឆ្ងាយពីគេបន្តិចម្តងៗ យូរទៅនឹងគ្មានទេវតាទ្រព្យជួយទៀតទេ៕