មានមនុស្សមួយចំនួនពុំសូវមានភាពក្លាហាននោះទេ ដោយគេពុំសូវធ្វើរឿងមួយចំនួនឡើយ ព្រោះតែចិត្តខ្លាច។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីឆ្នាំទាំង៤ដែលពុំសូវក្លាហាន ប៉ុន្តែបែរជាមានលាភសំណាងជាងគេទៅវិញ។ តើមានឆ្នាំណាខ្លះទៅ?
ឆ្នាំថោះ
អ្នកដែលកើតនៅឆ្នាំថោះនេះជាមនុស្សដែលមើលទៅមានភាពទន់ភ្លន់ ប៉ុន្តែគេជាមនុស្សដែលមានភាពស្មោះត្រង់ចំពោះអ្នកដទៃ។ គេជាមនុស្សដែលពុំសូវមានភាពក្លាហានឡើយ ដោយនៅពេលដែលនិយាយស្តីជាមួយអ្នកដទៃគឺនិយាយមិនសូវលឺនោះទេ ដោយសារតែហេតុនេះហើយទើបគេមានលាភសំណាងល្អជាងគេ ព្រោះការនិយាយស្តីគឺមានភាពទន់ភ្លន់ មិនគំរោះគំរើយ។ ម្យ៉ាងទៀតគេជាមនុស្សដែលឆ្លាត ហើយធ្វើការងារអ្វីមួយគឺតែងតែមានភាពម៉ត់ចត់ជានិច្ច។
ឆ្នាំជូត
អ្នកដែលកើតនៅឆ្នាំជូតនេះក៏មានចិត្តពុំសូវក្លាហានដែរ។ ប៉ុន្តែគេបែរជាមានលាភសំណាងច្រើនទៅវិញ នេះគឺដោយសារតែនៅជិតខ្លួនគេមានផ្កាយសំណាងមួយ។ គេជាមនុស្សដែលឧស្សាហ៍ព្យាយាម ថែមទាំងមានខួរក្បាលឆ្លាតវៃ និងមានចំណង់ចំណូលចិត្តរបស់ខ្លួនឯង។ ទោះបីជាគេពុំសូវក្លាហាន ប៉ុន្តែគេអាចរកបានលុយច្រើន។
ឆ្នាំមមែ
អ្នកដែលកើតនៅឆ្នាំនេះនៅពេលខ្លះគឺអាចមានភាពទន់ខ្សោយ។ មានពេលខ្លះការនិយាយស្តីរបស់ពួកគេគឺខ្សោយ ដែលពុំសូវលឺឡើយ។ នេះមិនមែនបញ្ជាក់ថាគេជាមនុស្សដែលល្ងង់នោះទេ ប៉ុន្តែគេជាមនុស្សដែលឆ្លាតណាស់ ដោយនៅពេលដែលភ្នែកគេក្រឡេកតែមួយភ្លេត គំនិតជាច្រើននឹងលេចឡើងក្នុងខួរក្បាលរបស់គេ។ គេជាមនុស្សដែលសុខចិត្តជួយអ្នកដទៃនៅពេលដែលលំបាក។
ឆ្នាំច
គេជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ដោយមានពេលខ្លះគេអាចលះបង់ប្រយោជន៍ខ្លួនឯងទៅជួយអ្នកដទៃ។ ដូចនេះគេតែងតែទទួលបានការតបស្នង និងមានអ្នកតាមជួយជានិច្ច ជាហេតុដែលធ្វើឲ្យគេមានលាភសំណាងច្រើន៕