អំណះអំណាងថ្មីមួយបានបញ្ជាក់ថា ការពាក់អាវត្រនាប់ជាប់រហូតមិនមែនជារឿងល្អទេ តែបើសិនជាអាចដោះបាននោះ វានឹងមានប្រយោជន៍វិញ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រឿងនេះមិនត្រឹមតែជួយជំរុញដល់របត់ឈាមរត់ និងពង្រឹងសាច់ដុំទ្រូងទេ តែក៏ជួយឲ្យគេងបានលក់ស្រួល និងកាន់តែមានផាសុកភាពដែរ។
ខណៈពេលដែលការពាក់អាវទ្រនាប់គឺអាស្រ័យទៅលើកម្រិតនៃការទទួលបានផាសុកភាព និងប្រភេទនៃរាងកាយទៀតនោះ ដូច្នេះមានស្ថានភាពមួយចំនួនដែលនិយាយថា ការពាក់អាវទ្រនាប់ប្រហែលជាមិនមែនជារឿងសំខាន់ដែលត្រូវធ្វើនោះទេ។ យ៉ាងណាមិញ ស្រ្តីគ្រប់រូបទំនងជានឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោមនេះ បើសិនជាអាចដោះអាវទ្រនាប់ចេញ ឬមិនពាក់វាជាប់ពេញមួយថ្ងៃ៖
សុដន់នឹងពឺងខ្លាំងជាងមុន
តាមពិតទៅ អាវទ្រនាប់អាចប៉ះពាល់ដល់ភាពពឺងបែបធម្មជាតិរបស់សុដន់បាន តាមរយៈធ្វើឲ្យវាបាត់បង់រូបរាងរយៈពេលច្រើនឆ្នាំ។ ដូច្នេះចូរព្យាយាមកុំពាក់អាវទ្រនាប់ឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានដើម្បីប្រាកដថា ដើមទ្រូងអ្នកមានផាសុកភាព សាច់ដុំទ្រូងមានសុខភាពល្អ និងរឹងមាំផង។ រយៈពេលយូរៗទៅ សុដន់នឹងពឺងខ្លាំងជាងមុនមិនខាន។
របត់ឈាមរត់កាន់តែល្អ
អាវទ្រនាប់ប្រៀបបានដូចជា ខ្សែកៅស៊ូដែលរុំព័ទ្ធជុំវិញទ្រូង តឹង និងរឹងខ្លាំងប៉ុណ្ណោះ។ ករណីបែបនេះនឹងអាចបណ្តាលឲ្យស្ទះដល់សរសៃឈាមសំខាន់ៗ ហើយលំហូរឈាមក៏មិនបានល្អដែរ។
គេងលក់កាន់តែស្រួល
ដំបូងឡើយការពាក់អាវទ្រនាប់គេង នឹងធ្វើឲ្យតឹងទ្រូង និងបង្កជាអាការៈគ្មានផាសុកភាព និងពិបាកគេង។ ដូច្នេះអ្នកពិតជាមិនអាចគេងពេលយប់បានលក់ស្រួលឡើយ។
សុដន់នឹងមានសុខភាពកាន់តែល្អ
ភាគច្រើន អាវទ្រនាប់មិនបង្កជាគ្រោះថ្នាក់ដល់សុខភាពទេ។ ប៉ុន្តែ បើសិនជាអ្នកពាក់អាវទ្រនាប់ដែលមិនត្រូវនឹងសុដន់ វាអាចធ្វើឲ្យពិបាកដកដង្ហើម ឈឺឆ្អឹងជំនី និងបញ្ហាសុខភាពផ្សេងៗទៀត។ ដូច្នេះបើសិនជាអាចដោះអាវទ្រនាប់ចេញបាន វានឹងធ្វើឲ្យអ្វីៗកាន់តែល្អប្រសើរឡើង ព្រមទាំងសុខភាពកាន់តែល្អថែមទៀត។
ខណៈពេលដែលយើងមិនអាចមិនពាក់អាវទ្រនាប់សោះតែម្តងនោះ ការដែលមានទម្លាប់ដោះវាចេញខ្លះតាមតែអាចធ្វើទៅបាន នឹងផ្តល់ផលប្រយោជន៍យ៉ាងអស្ចារ្យចំពោះសុខភាព ព្រមទាំងរូបរាងរបស់សុដន់ទាំងមូល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចំពោះលទ្ធផលវិញនឹងមិនកើតឡើងភ្លាមៗឡើយ ប៉ុន្តែវាត្រូវការពេលវេលាយូរដែរ៕