Join with Health.com.kh on Telegram

មានមនុស្សជាច្រើនអាចនឹងមានបញ្ហាបេះដូងដើរយឺត ឬហៅថា Bradycardia។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចំពោះមូលហេតុរបស់វាវិញអាចចាប់ពី ការខូចខាតសាច់ដុំបេះដូង រហូតដល់មានបញ្ហាទាក់ទងនឹងប្រព័ន្ធអេឡិចត្រូនិចរបស់បេះដូង។ ខណៈពេលដែលចង្វាក់បេះដូងធម្មតាលោតចាប់ពី ៦០ ទៅ៩០ដងក្នុងមួយនាទី តែអ្នកដែលមានបេះដូងដើរយឺតនោះគឺតិចជាង ៣៥ដងក្នុងមួយនាទី។ អ្នកខ្លះវិញ ទោះបីជាបេះដូងដើរយឺតក៏ដោយក៏គិតថាជារឿងធម្មតាដែរ។ យ៉ាងណាមិញ មូលហេតុដែលនាំឲ្យបេះដូងដើរយឺតជាញឹកញាប់នោះមានដូចជា៖

Sinus Bradycardia

ស្ថិតក្នុងករណីនេះ មានន័យថាបង្គំអគ្គិសនីក្នុងបេះដូង AV Node ជាអ្នកបង្កើតជាជំងឺ មានន័យថា វាធ្វើឲ្យកាន់តែលំបាកក្នុងការទាញចរន្តអគ្គិសនីដើម្បីឲ្យបេះដូងច្របាច់ឈាមបាន។ ដែលជាហេតុនាំឲ្យមានការធ្លាក់ចុះនៃការច្របាច់របស់បេះដូងមក ៤៥ដងក្នុងមួយនាទី។ 

ជំងឺលើបង្គំអគ្គិសនី AV Node

បើសិនជាបង្គំអគ្គិសនីនេះមិនអាចទទួលអគ្គិសនីបានទាល់តែសោះ តែថតបេះដូងខាងលើមានចង្វាក់បេះដូងធម្មតាត្រឹម ៨០ដងក្នុងមួយនាទី និងថតបេះដូអខាងក្រោមបង្ហាញចង្វាក់បេះដូងតែ ៤០ដងក្នុងមួយនាទី នោះចង្វាក់បេះដូងទាំងអស់គឺទាបហើយ។ ដូច្នេះរាល់ការខូចខាតបង្គំអគ្គិសនីមួយនេះ នឹងធ្វើឲ្យបេះដូងដើរយឺត

Complete Heart Block

ជំងឺណេះកើតឡើងដោយសារតែការខូចខាតទាំងឡាយណាដែលកើតមានលើសាច់ដុំបេះដូង ឬមានការស្ទះដល់សរសៃឈាមអាក់ទែដោយសារតែការគាំងបេះដូង ឬជំងឺសរសៃឈាមបេះដូង។ ករណីខ្លះ បើសិនជាជាថតបេះដូងខាងក្រោមធ្វើការច្របាច់មិនបានល្អទេដោយសារតែមានបញ្ហាលើបង្គំអគ្គិសនី AV Node វានឹងនាំឲ្យកើតជាជំងឺ Complete Heart Block និងបង្កគ្រោះថ្នាក់ដល់ជីវិតបានទៀត។ 

មានដុំសាច់ក្នុងខួរក្បាល

ថ្វីត្បិតតែវាជារឿងដ៏កម្រក៏ដោយ​ តែការមានដុំសាច់ក្នុងខួរក្បាលក៏អាចនាំឲ្យបេះដូងដើរយឺតបានដែឬ។ បើសិនជាមានសម្ពាធក្នុងខួរក្បាលកើនឡើងដោយសារតែកោសិកាមហារីកមែន នោះវាអាចនឹងបន្ថយសម្ពាធទៅលើចង្វាក់បេះដូង រហូតដល់បេះដូងដើរយឺតតែម្តង។ 

កង្វះអ័រម៉ូនទីរ៉ូអ៊ីត

មែនហើយ ការលើសអ័រម៉ូនទីរ៉ូអ៊ីតធ្វើឲ្យបេះដូងដើរញ៉ាប់ តែបើខ្វះវិញនឹងធ្វើឲ្យបេះដូងដើរយឺត។ រឿងនេះដោសយារតែឥទ្ធិពលនៃអ័រម៉ូនទីរ៉ូអ៊ីតចំពោះបង្គំអគ្គិសនី Sinus Node ដែលធ្វើឲ្យថតបេះដូអខាងក្រោមលោតតិចទៅៗពី ៤០ ទៅ៥០ដងក្នុងមួយនាទីប៉ុណ្ណោះ។ ហើយការព្យាបាលលើករណីនេះ គឺអាស្រ័យទៅលើការពញយាបាលជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការប្រើថ្នាំ

ករណីខ្លះ ការប្រើថ្នាំដើម្បីព្យាបាលជំងឺបេះដូង ឬដើម្បីបញ្ចុះសម្ពាធឈាមដូចជា ពពួក Beta-blocker និង ប្រឆាំងបេះដូងលោតខុសធម្មតា អាចធ្វើឲ្យបេះដូងដើរយឺតបាន៕