បើសិនជាអ្នកមានអារម្មណ៍អស់កម្លាំង និងសង្ស័យថារាងកាយខ្វះវីតាមីនមែននោះ គ្រូពេទ្យប្រហែលជាណែនាំឲ្យអ្នកធ្វើតេស្តឈាមដើម្បីរកមើលថាតើជីវជាតិណាមួយដែលអ្នកមានតិចក្នុងខ្លួន។ ពេលខ្លះ ការធ្វើតេស្តឈាមទាំងនេះអាចនឹងមានតម្លៃថ្លើម។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែមានមធ្យោបាយផ្សេងទៀតជាច្រើនអាចរកឃើញថា អ្នកកង្វះវីតាមីនណាមួយបានដែរ នោះគឺចាការមើលផ្ទៃមុខតែម្តង។
ស្លេកស្លាំង
បើសិនជាទឹកមុខអ្នកទៅជាស្លេកស្លាំង នោះអាចជាសញ្ញាបញ្ជាក់ថា អ្នកកំពុងតែខ្វះវីតាមីន B12 ហើយ។
សក់ខូចខាត
បើសិនជាអ្នកមើលឃើញថា មានការជ្រុះអង្គែរស្បែកក្បាល ស្បែកស្ងួត និងសក់ផុតៗរាល់ថ្ងៃ នោះវាអាចជាសញ្ញាកង្វះវីតាមីន B7 ឬ Biotin។ រឿងនេះកើតឡើងនៅពេលអ្នកប្រើថ្នាំផ្សះច្រើនពេក។
ភ្នែកទៅជាហើម
បើសិនជាអ្នកមើលឃើញថា ភ្នែកទៅជាហើម ហើយហើមជើងទៀត វាអាចជាសញ្ញាមួយដែលបញ្ជាក់ថា អ្នកកំពុងតែខ្វះជាតិអ៊ីយ៉ូតហើយ។ អាការៈផ្សេងៗទៀតអាចជា ការឡើងទម្ងន់ ស្ងួតស្បែក និងផុយក្រចក។
បបូរមាត់ស្លេកស្លាំង
បើសិនជាបបូរមាត់ខាងក្នុង និងអញ្ជាញធ្មេញទៅជាស្លេក មានន័យថាអ្នកកំពុងតែកង្វះជាតិដែកក្នុងខ្លួន។ អ្នកប្រហែលជាចូលចិត្តញ៉ាំទឹកកកថែមទៀតផង។
ហើមឬហូរឈាមតាមអញ្ជាញធ្មេញ
បើសិនជាអញ្ជាញធ្មេញកំពុងតែឈឺ ហូរឈាម ឬធ្មេញមិនមានរូបរាងត្រឹមត្រូវ មានន័យថាអ្នកកំពុងតែកង្វះវីតាមីន C ហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការកង្វះវីតាមីន C អាចបណ្តាលឲ្យបាក់ធ្មេញបានដែរ៕