ការព្យាបាលរបស់ជំងឺមហារីកត្រូវការស៊ីពេលច្រើនឆ្នាំណាស់។ ការព្យាបាលដំបូងគេមួយរបស់ជំងឺមហារីកច្រើនតែជាការវះកាត់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាត្រូវបានគេជឿថា ការវះកាត់ធំៗអាចព្យាបាលជំងឺមហារីកបាន ប៉ុន្តែជាអកុសល វាមិនមែនជាការពិតទាំងស្រុកឡើយ។
ការប្រើប្រាស់កាំរស្មីដើម្បីព្យាបាលជំងឺមហារីកត្រូវបានគេប្រើប្រាស់ច្រើនជាង ១០០ឆ្នាំទៅហើយ។ ជាមួយនឹងការបច្ចេកវិទ្យាខ្ពស់នៃវិស័យកាំរស្មី ការព្យាបាលដោយកាំរស្មីបានក្លាយទៅជាវិធីសាស្រ្តដែលទំនើប។ អ្នកជំងឺមហារីកច្រើនជាង ៧០ភាគរយត្រូវការថតកាំរស្មីច្រើនជាងម្តង។ ការបាញ់កាំរស្មីត្រូវបានប្រើប្រាស់ដើម្បីព្យាបាល ឬបំបាត់អាការៈផងដែរ។
ការបាញ់កាំរស្មីអាចប្រើតែឯង ឬផ្សំគ្នាជាមួយនឹងថ្នាំមហារីក។ ការបាញ់កាំរស្មីក៏អាចធ្វើមុនពេលវះកាត់ ឬក្រោយវះកាត់រួច។ ដោយអាស្រ័យទៅតាមប្រភេទ និងដំណាក់កាលរបស់មហារីក ការព្យាបាលខុសៗគ្នា និងការព្យាបាលបែបផ្សំគ្នាក៏ត្រូវសម្រេចចិត្តដែរ។ ឧទាហរណ៍ អ្នកជំងឺមហារីកសុដន់ភាគច្រើនត្រូវការធ្វើការវះកាត់ បាញ់កាំរស្មី និងប្រើថ្នាំមហាក ខណៈពេលដែលអ្នកជំងឺមហារីកមាត់ស្បូនអាចប្រើការតែបាញ់កាំរស្មី ឬវះកាត់។ ការសម្រេចចិត្តនៃប្រភេទព្យាបាលនៅពេលវេលាដែលត្រឹមត្រូវ និងត្រូវកន្លែងទៀតអាចបង្កើតនូវភាពខុសគ្នាមួយក្នុងអត្រាជាសះស្បើយ។
ជំងឺមហារីកដែលអាចព្យាបាលដោយកាំរស្មីមានដូចជា៖
- មហារីកមាត់ស្បូន
- មហារីកមាត់បំពង់ករ
- មហារីកបំពង់សម្លេង
- មហារីកកូនកណ្តុរ
- មហារីកបំពង់លើក្រពះ
កាំរស្មីដែលប្រើជាមួយការវះកាត់អាចធ្វើទៅលើជំងឺមហារីកដូចជា៖
- ចុងពោះវៀនធំ
- សុដន់
- ដុំសាច់ក្នុងខួរក្បាល
- ដុំមហារីកនៅថ្ពាលខាងក្នុង
- មហារីកអណ្តាត
- មហារីកបំពងលើក្រពះ
អ្វីដែលត្រូវរំពឹងទុក
- ការព្យាបាលដោយកាំរស្មីមិនមានការឈឺចាប់ទេ
- ផលរំខាននឹងមានលក្ខណៈខុសៗគ្នាទៅតាមប្រភេទនៃមហារីក និងដំណាក់កាលនៃមហារីកដែរ
- ការព្យាបាលច្រើនតែត្រូវការពេល ៥ថ្ងៃក្នុងមួយសប្តាហ៍។ ក្នុងករណីធ្ងន់ធ្ងរ ការព្យាបាលអាចស៊ីពេលមួយថ្ងៃទៅ ៧សប្តាហ៍
- វាមិនបង្កឲ្យឆក់ដោយសារបាញ់កាំរស្មីឡើយ
- អ្នកជំងឺបង្កជាការគ្រោះថ្នាក់ដល់អ្នកដទៃ មានន័យថាក្នុងខ្លួនមិនអាចចម្លងកាំរស្មីទៅអ្នកដទៃឡើយ
- ឥទ្ធិពលនៃកាំរស្មីអាចមានរយៈពេលយូរបំផុត ៤សប្តាហ៍ក្រោយបាញ់ចុងក្រោយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការបាញ់កាំរស្មីត្រូវបានប្រើប្រាស់ដើម្បីបំបាត់ការឈឺចាប់នៅឆ្អឹងនៅពេលដែលដុំមហារីករាលដាលទៅដល់ឆ្អឹង៕