អ្នកមិនគួរព្រោះតែរឿង៥នេះ ហើយសម្រេចចិត្តដើរចូលជីវិតអាពាហ៍ពិពាហ៍នោះទេ។ តើមានអ្វីខ្លះទៅ?
1. អ្នកមិនគួរប្រញាប់ដើរចូលរោងការនៅពេលដែលអ្នកទទួលបានសម្ពាធពីគ្រួសារ និងមិត្តភក្តិឡើយ។ នៅពេលដែលអ្នករៀបការព្រោះសម្ពាធទាំងនេះ នោះអ្នកនឹងមិនងាយទទួលបានសុភមង្គលពិតឡើយ។
2. អ្នកមិនគួររៀបការព្រោះតែចង់ឲ្យមនោសញ្ចេតនាអ្នកមានលំនឹងឡើយ ព្រោះគំនិតមួយនេះ ជាគំនិតដែលខុស ដែលអាចធ្វើឲ្យអ្នកអាចកើតមានបញ្ហាក្រោយពេលដែលកសាងគ្រួសារជាមួយគ្នារួច។ ដូចនេះ អ្នកគួរតែគិតឲ្យបានច្បាស់ មុននឹងសម្រេចចិត្ត។
3. បើអ្នកចង់ដើរចូលជីវិតអាពាហ៍ពិពាហ៍ ដោយខ្លាចរស់នៅឯកកោរនៅពេលក្រោយ នោះអ្នកខុសហើយ ព្រោះបើអ្នកនាំយកគំនិតមួយនេះ ដើម្បីរៀបការ អ្នកមិនត្រឹមតែមិនអាចទទួលបានភាពសប្បាយរីករាយទេ អ្នកនឹងអាចកាន់តែឯកកោរថែមទៀត ព្រោះអ្នករៀបការដោយគ្មានក្តីស្រឡាញ់។
4. ប្រសិនជាអ្នកចង់ស្រោតស្រង់មនោសញ្ចេតនាអ្នក ហើយសម្រេចចិត្តកសាងគ្រួសាតថ្មី នោះអ្នកនឹងអាចប្រឈមមុខនឹងអត្រាបែកគ្នាខ្ពស់ក្រោយរស់នៅជាមួយគ្នា ព្រោះអ្នកមិនមានក្តីស្រឡាញ់ពិតក្នងនោះ។
5. ប្រសិនជាអ្នកចង់រៀបការ ព្រោះតែចង់ស្នងត្រកូលគ្រួសារអ្នក នោះអ្នកមិនងាយអាចទទួលបានសុភមង្គលពិតឡើយ។ ដូចនេះ បើអ្នកនាំយកគំនិតទាំង៥នេះដើម្បីរៀបការ នោះអ្នកនឹងអាចបំផ្លាញជីវិតអ្នកយ៉ាងងាយដោយមិនដឹងខ្លួន៕