បើសិនជាអ្នកចង់ការពារភាពមើលឃើញច្បាស់របស់ភ្នែកនៅពេលចាស់ ចូរប្រាកដថាអ្នកញ៉ាំអាហារផ្តល់សុខភាពផង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលកំពុងញ៉ាំអាហារសម្បូរទៅដោយសាច់ក្រហម និងសាច់កៃឆ្នៃខ្ពស់ អាហារឆាឬចៀន និងផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ប្រហែលជាប្រឈមនឹងជំងឺភ្នែកមួយដែលបំផ្លាញដល់បាតភ្នែក និងប៉ះពាល់ដល់ភាពមើលឃើញរបស់ភ្នែករហូតដល់ ៣ដងឯណោះ។
ជំងឺនេះមានឈ្មោះថា Age-related Macular Degeneration (AMD) ដំណាក់កាលយូរ ដែលវាមិនអាចជាមកវិញឡើយ គឺអ្នកជំងឺត្រូវមិនអាចមើលឃើញបាន ហើយក៏ប៉ះពាល់ដល់ការងារប្រចាំថ្ងៃផងដែរ។ ចំពោះការព្យាបាលជំងឺនេះវិញក៏មានតម្លៃថ្លៃ ហើយអាចប៉ះពាល់ដល់សុខភាពភ្នែកថែមទៀត។ ដូច្នេះវាគឺជារឿងល្អបំផុតក្នុងការតាមដានជំងឺនេះឲ្យបានលឿន និងបង្ការវាកុំឲ្យកើតឡើងតែម្តង។
សូមបញ្ជាក់ផងដែរថា លទ្ធផលនៃការសិក្សានេះបានមកពី ការសិក្សាមួយដែលធ្វើទៅលើអ្នកជំងឺក្រិនរឹងសរសៃឈាម រយៈពេល ១៨ឆ្នាំ ដើម្បីរកមើលមូលហេតុ និងលទ្ធផលរបស់ជំងឺនេះថាមានកំណកឈាមបែបណាកើតឡើងក្នុងសរសៃឈាមអាក់ទែ។ ប៉ុន្តែអ្វីដែលគេរកឃើញក្នុងការសិក្សានេះគឺថា អ្នកដែលមិនមានជំងឺភ្នែក AMD ឬជំងឺនេះភ្លាមៗក្នុងពេលសិក្សាបានប្រាប់ឲ្យដឹងថា ពួកគេឧស្សាហ៍ញ៉ាំអាហារមិនផ្តល់សុខភាព ហើយក៏មានកើតជំងឺនេះក្នុងដំណាក់កាលយូររយៈពេលយ៉ាងហោចណាស់ ១៨ឆ្នាំក្រោយ។
សម្រាប់ជំងឺ AMD ដំណាក់កាលភ្លាមៗគឺមិនមានអាការៈអ្វីទាំងអស់ មានន័យថាអ្នកជំងឺមិនដឹងខ្លួនថា មានជំងឺនេះផង។ ដើម្បីដឹង គ្រូពេទ្យត្រូវការថតមើលបាតភ្នែក និងរកមើលការប្រែប្រួលរបស់ភ្នែក និងការកកកុញនានាក្នុងភ្នែកតែម្តង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ជាមួយនឹងការរកឃើញជំងឺ AMD ដំណាក់កាលភ្លាមៗ វាអាចនឹងធ្វើឲ្យស្វិត ឬកើតជាសរសៃឈាមថ្មីៗក្នុងភ្នែកមួយរបស់ភ្នែកឈ្មោះ Macula៕