ប្រសិនជាអ្នកទើបតែសម្រាលកូនរួច អ្នកមិនគួរបរិភោគអាហារទាំង៤ខាងក្រោមនេះឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?

1.    អាហារដែលអ្នកបរិភោគក្រោយពេលសម្រាលកូនរួច គួរតែជាអាហារដែលក្តៅជានិច្ច មិនគួរពិសារអាហារដែលត្រជាក់ពេកទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ពោះវៀន និងក្រពះអ្នកខ្លាំងណាស់ ដោយអាចធ្វើឲ្យអ្នករាកបាន។

2.    អ្នកមិនគួរញ៉ាំអាហារដែលមានដាក់ប៊ឺចេងនោះទេ ព្រោះអាហារដែលមានសារធាតុនេះ អាចបំផ្លាញសុខភាពកូនបាននៅពេលដែលកូនបៅទឹកដោះអ្នក ដោយអាចធ្វើឲ្យកូនលូតលាស់យឺតជាងកូនក្មេងដទៃ។ ម្យ៉ាងទៀត ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។

3.    អាហារដែលប្រៃពេក និងជូរពេក ក៏អ្នកមិនគួរប៉ះដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់ ដោយអាចធ្វើឲ្យឈាមក្នុងរាងកាយអ្នកដើរយឺតបាន។ ដូចនេះ អ្នកគួរតែចៀសពីអាហារដែលប្រៃ និងជូរនេះឲ្យបានកាន់តែឆ្ងាយកាន់តែល្អ។

4.    អាហារដែលហិរក៏អ្នកមិនគួរបរិភោគដែរ ព្រោះអាចធ្វើឲ្យអ្នកស្ងួតមាត់ និងកើតមានអាការៈទល់លាមកជាដើម។ ជាពិសេស វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនបើគេបៅទឹកដោះអ្នក ដោយធ្វើឲ្យកូនអាចកើតមានអាការៈក្តៅក្នុងជាដើម។ ដូចនេះ អ្នកគួរតែចៀសពីអាហារទាំង៤នេះ ដើម្បីសុខភាពរបស់អ្នកក្រោយពេលសម្រាលកូនរួច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង