ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍នៃទឹកដោះដំបូងរបស់អ្នកម្តាយដែលអាចផ្តល់ដល់កូន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទឹកដោះដំបូងគឺសំខាន់ណាស់សម្រាប់កូនគ្រប់គ្នាដែលទើបនឹងកើត ហើយក៏ជាអាហារដែលចាំបាច់បំផុតដែលអ្នកម្តាយគួរតែផ្តល់ឲ្យកូន ព្រោះវាអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយកូនរឹងមាំ ថែមទាំងអាចជួយកូនឲ្យទប់ទល់នឹងមេរោគទាំងឡាយ មិនងាយឆ្លងជំងឺអ្វីឡើយ។ ជាពិសេស កូននឹងមិនងាយជួបនឹងអាការៈខ្វះឈាមឡើយក្រោយបៅទឹកដោះអ្នកម្តាយ។ ដូចនេះ អ្នកម្តាយគួរតែឲ្យកូនបៅទឹកដោះដំបូងរបស់អ្នក មិនត្រឹមតែទឹកដោះដំបូងទេ ដោយអ្នកគួរតែប្រើទឹកដោះអ្នកជាអាហាររបស់កូនជំនួសម្សៅទឹកដោះគោវិញ ទើបកូនអាចមានសុខភាពដ៏រឹងមាំមួយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)