ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបរិមាណទឹកដោះគោដែលគួរតែឲ្យទារកដែលទើបនឹងកើតបៅ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មានអ្នកម្តាយមួយចំនួន ពេលដែលកូនទើបនឹងកើត គឺឲ្យកូនបៅតាមការក្រោកពីគេងរបស់គេ មានន័យថា កូនភ្ញាក់ពីគេងពេលណា ឲ្យកូនបៅពេលនឹង។ ការធ្វើបែបនេះ អាចនឹងឲ្យកូនបៅលើសបាន។ ដូចនេះ យកល្អ អ្នកគួរតែឲ្យកូនបៅពី៦ទៅ៨ដងក្នុងមួយថ្ងៃ គឺជាបរិមាណដែលមានលក្ខណៈស្តង់ដារបន្តិច ដោយចន្លោះពេលបៅគួរតែ៣ម៉ោងបៅម្តង។ ប៉ុន្តែសុខភាពរបស់កូនទាំងអស់គឺមិនដូចគ្នាទេ ដោយមានកូនខ្លះបៅច្រើន កូនខ្លះបៅតិច។ ដូចនេះ អ្នកអាចមើលតាមស្ថានភាពរបស់កូន ហើយកំណត់ចំនួននៃការបៅដល់កូន ទើបកូនអាចលូតលាស់បានល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)