Join with Health.com.kh on Telegram

ក៏ដូចទៅនឹងស្បែកដែរ ស្ថានភាពនៃសក់របស់អ្នក គឺជាសញ្ញាមួយនៃសុខភាពល្អ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កោសិកាដែលបង្កើតជាសសៃសក់នីមួយៗទាមទារឱ្យមានការផ្គត់ផ្គង់ជាប្រចាំនូវសារធាតុចិញ្ចឹមសំខាន់ៗដើម្បីរក្សាបាននូវភាពរឹងមាំស្រស់ស្អាត។ អ្វីដែលអ្នកទទួលទានក៏ជះឥទ្ធិពលលើស្ថានភាពនៃសក់គួរឱ្យកត់សម្គាល់ផងដែរ។ ដូច្នេះថ្ងៃនេះវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរទទួលទានដើម្បីទទួលបានសក់ស្រស់ស្អាតមានសុខភាពល្អ ​៖

១. វីតាមីន C

អាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C គួរត្រូវបានរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពសក់ល្អប្រសើរ។ នោះក៏ព្រោះតែវីតាមីន C ជួយបង្កើនការស្រូបយកជាតិដែក ហើយការពាររាងកាយពីការរលាកនិងជំងឺផ្សេងៗដែលអាចបណ្ដាលឱ្យសក់ផុយស្រួយ បែកចុង និងឆាប់ជ្រុះ។ លើសពីនេះទៅទៀតអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយបង្កើនការផលិតកូឡាជែន ហើយពង្រឹងឬសសក់ឱ្យកាន់តែរឹងមាំផងដែរ។

២. ការ៉ុត

បន្លែមើមនេះជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A ដែលចាំបាច់សម្រាប់ការផលិតជាតិប្រេងធម្មជាតិនៃសក់ ដើម្បីរក្សាបាននូវស្បែកក្បាលមានសុខភាពល្អ។ ប្រសិនបើគ្មានជាតិប្រេងគ្រប់គ្រាន់ទេនោះស្បែកក្បាលនឹងប្រែជាស្ងួត ហើយរមាស់។

៣. អាស៊ីតខ្លាញ់អូមេហ្កា ៣

អាស៊ីតខ្លាញ់ល្អាចអជួយចិញ្ចឹមសក់ ហើយបង្កើនការលូតលាស់ធ្វើឱ្យសក់ដុះលឿនឆាប់ក្រាស់។ ប្រភពដ៏ប្រសើរបំផុតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ គឺត្រីសម្បូរខ្លាញ់។

៤. ទឹកដោះគោ

មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលមិនត្រឹមតែល្អសម្រាប់ឆ្អឹងនិងធ្មេញប៉ុណ្ណោះទេ ប៉ុន្តែក៏សំខាន់ចំពោះសុខភាពសក់ផងដែរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលទឹកដោះគោក្នុងរបបអាហារប្រចាំថ្ងៃ។

៥. វីតាមីន E

វីតាមីន E ជួយឱ្យឬសនៃសក់ធ្វើការកាន់តែមានប្រសិទ្ធិភាព និងបង្កើនចរន្តឈាមជម្រុញការលូតលាស់សក់។ វាក៏ជួយរក្សាកម្រិតតុល្យភាព PH និងជាតិប្រេងទប់ស្កាត់ភាពរាំងស្ទះដល់ការលូតលាស់នៃសក់ផងដែរ។ ប្រភពដ៏ប្រសើរបំផុតនៃវីតាមីន E រួមមានផ្លែបឺរ និងគ្រាប់ធញ្ញជាតិ។

៦. ស៊ុត

ជាប្រភពដ៏ប្រសើរនៃសារធាតុ Biotin និង Protein ដែលសំខាន់សម្រាប់សុខភាពស្បែកក្បាល ព្រមទាំងការលូតលាស់នៃសក់៕