ទោះបីជាការទទួលទានកាបូអ៊ីដ្រាតច្រើនពេកអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាព ប៉ុន្តែក៏មិនមែនមានន័យថាអ្នកត្រូវឈប់ទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ហើយភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាអាហារអ្វីខ្លះជាប្រភពដ៏ប្រសើរនៃកាបូអ៊ីដា្រត! ប៉ុន្តែថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារសម្បូរកាបូអ៊ីដា្រតដែលល្អចំពោះសុខភាព ៖

១. ដំឡូងផ្អែម

ក្រៅពីកាបូអ៊ីដ្រាត ដំឡូងផ្អែមមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អចំពោះសុខភាព។ ដំឡូងផ្អែមក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលរាងកាយត្រូវការចាំបាច់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំនិងសុខភាពស្បែក។ លើសពីនេះទៅទៀតដំឡូងផ្អែមក៏មានផ្ទុកសារធាតុ beta-carotene ដែលល្អចំពោះសុខភាពភ្នែកផងដែរ។

២. មើមឆៃថាវក្រហម

កុំភ្លេចរួមបញ្ចូលមើមឆៃថាវក្រហមក្នុងរបបអាហារប្រចាំថ្ងៃដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ។ មើមឆៃថាវក្រហមមានផ្ទុកសារធាតុ nitrates ដែលក្លាយជា nitric oxide ពេលចូលដល់ក្នុងរាងកាយ។ ហើយ nitric oxide មានប្រសិទ្ធភាពបញ្ចុះសម្ពាធឈាមទប់ស្កាត់ហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់់សសៃឈាមក្នុងខួរក្បាល។

៣. សណ្ដែកពពួក Legumes

សណ្ដែកពពួក legumes រួមមានសណ្ដែកដី សណ្ដែកខៀវ និងសណ្ដែកក្រហមជាដើមក្រៅពីមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាត វាក៏ជាប្រភពដ៏ល្អបំផុតនៃជាតិសសៃផងដែរ។ ហើយជាតិសសៃជួយទប់ស្កាត់បញ្ហាទល់លាមក សម្រកទម្ងន់ បញ្ចុះជាតិស្ករក្នុងឈាម ជំងឺបេះដូង និងជំងឺមហារីកពោះវៀនធំ។ ម្យ៉ាងវិញទៀតសណ្ដែកពពួក legumes ក៏មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលចាំបាច់សម្រាប់សុខភាពសាច់ដុំ ការផលិតអ័រម៉ូន និងរក្សាសុខភាពស្បែក ក្រចក ក៏ដូចជាសក់រឹងមាំ។

៤. ផ្លែចេក

ក្រៅពីកាបូអ៊ីដ្រាត ផ្លែចេកមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាម។ លើសពីនេះទៅទៀតការទទួលទានចេកក៏អាចផ្ដល់ឱ្យរាងកាយនូវជាតិម៉ាញ៉េស្យូមដែលជួយទប់ទល់អាការៈបេះដូងលោតញាប់ ថប់បារម្ភ និងគេងមិនលក់ផងដែរ។

៥. ក្រូច

ក្រូចក៏ជាអាហារសម្បូរទៅដោយកាបូអ៊ីដ្រាតផងដែរ។ ផ្លែឈើនេះជាអាហារសុខភាពល្អមួយដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពប្រព័ន្ធភាពស៊ាំ និងស្បែក។ ទោះជាយ៉ាងណាក្រូចក៏ជាប្រភពដ៏ប្រសើរនៃកាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន A និងវីតាមីន B6 ផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង