សព្វថ្ងៃនេះខ្យល់អាកាសបរិសុទ្ធកំពុងក្លាយទៅជាធនធានដ៏កម្រមួយដែលអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាពសួត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាតើយើងអាចដឹងថាសួតកំពុងជួបប្រទះបញ្ហាបានដោយរបៀបណាទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរោគសញ្ញាមួយចំនួនដែលលេចឡើងនៅពេលសួតមានបញ្ហា ៖
១. ឈឺខ្នងនិងស្មា
ទោះបីវាមិនមែនជារោគសញ្ញា ឬអាការៈទូទៅបំផុតនៃបញ្ហាសួត ប៉ុន្តែការឈឺចាប់ត្រង់ខ្នង ស្មា និងសូម្បីតែទ្រូងក៏អាចលេចឡើងដោយសារជំងឺមហារីកសួតផងដែរ។ ដូច្នេះប្រសិនបើការឈឺចាប់មានរយៈពេលយូរជាងធម្មតា និងកាន់តែខ្លាំងឡើង ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
២. ក្អកខុសធម្មតា
ការក្អកខុសពីធម្មតាដែលមានរយៈពេលលើសពី ៣ សប្តាហ៍អាចជារោគសញ្ញានៃបញ្ហាសួត ពិសេសប្រសិនបើមានអមមកជាមួយនូវអាការៈផ្សេងទៀតដូចជាក្អកឈាម។
៣. ភាពខ្លីនៃដង្ហើម
ភាពខ្លីនៃដង្ហើមជារោគសញ្ញាទូទៅបំផុតមួយនៃបញ្ហាបេះដូង ឬសួត។ ប្រសិនបើអ្នកជួបប្រទះអាការៈនេះញឹកញាប់ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។
៤. ភ្នែកនិងស្បែកឡើងពណ៌លឿង
ក្រៅពីបញ្ហាថ្លើម អាការៈឡើងពណ៌លឿងនៃស្បែកនិងភ្នែកក៏អាចបណ្ដាលមកពីជំងឺមហារីកសួតផងដែរ។
៥. កង្វះថាមពលរាងកាយ
ប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំងខុសធម្មតាជាញឹកញាប់ ហើយថែមទាំងមានអមមកជាមួយនូវអាការៈក្អកមិនឈប់ និងបាត់បង់ចំណង់អាហារទៀតនោះវាអាចបណ្ដាលមកពីបញ្ហាសួត! ដូច្នេះដើម្បីជាការប្រសើរចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ៕