កំពុងជួបប្រទះបញ្ហាស្ពឹកដៃមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែជួយបំបាត់អាការៈស្ពឹកដៃឆាប់រហ័ស ៖

១. ម៉ាស្សាដៃ

ពេលខ្លះអាការៈស្ពឹកដៃបណ្ដាលមកពីលំហូរឈាមរត់មិនប្រក្រតី ឬត្រូវបានរាំងស្ទះ។ ហើយការម៉ាស្សាជាវិធីសាស្ត្រដ៏ល្អបំផុតមួយជួយសម្រួលចរន្តឈាមរត់ឱ្យមានលក្ខណៈកាន់តែប្រសើរឡើង។

២. ត្រាំទឹកក្ដៅឧណ្ហៗ

ការត្រាំដៃក្នុងទឹកក្ដៅឧណ្ហៗក៏អាចជួយបន្ថយអាការៈស្ពឹកម្រាមដៃបានយ៉ាងប្រសើរផងដែរ។ បើមិនចូលចិត្តត្រាំក្នុងទឹកក្ដៅ អ្នកអាចស្អំកម្ដៅក៏បាន។

៣. បន្ធូរអារម្មណ៍

ពេលខ្លះអាការៈស្ពឹកដៃ ឬម្រាមដៃបណ្ដាលមកពីបញ្ហាថប់បារម្ភ! ដូច្នេះអ្នកគួរព្យាយាមបន្ធូរអារម្មណ៍ខ្លួនឯងដោយដកដង្ហើមចេញចូលមួយៗជ្រៅៗ ហាត់យូហ្កា ឬស្ដាប់ចម្រៀងជាដើម។

៤. ឈប់ជក់បារីនិងទទួលទានគ្រឿងស្រវឹង

ការជក់បារីអាចបង្កការខូចខាតដល់សសៃឈាមនិងចរន្តឈាមរត់។ ការទទួលទានគ្រឿងស្រវឹងច្រើនក៏ជះឥទ្ធិពលមិនល្អដូចគ្នាចំពោះសសៃប្រសាទក្នុងរាងកាយ។ ក៏ព្រោះមូលហេតុទាំងនេះហើយទើបការឈប់ជក់បារី និងកាត់បន្ថយទទួលទានគ្រឿងស្រវឹង គឺចាំបាច់ដើម្បីចៀសផុតអាការៈស្ពឹកដៃ ឬម្រាមដៃ។

៥. ទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន B12

ចូរព្យាយាមទទួលទានអាហារមា​នផ្ទុកសម្បូរទៅដោយវីតាមីន b12​ បន្ថែមទៀតប្រសិនបើអ្នកចង់បំបាត់ ឬចៀសផុតអាការៈស្ពឹកដៃ។ នោះក៏ព្រោះតែវីតាមីន B12 ជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពប្រព័ន្ធសសៃប្រសាទ។

៦. គ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម

មួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃអាការៈស្ពឹកដៃ គឺជំងឺទឹកនោមផ្អែម។ នោះក៏ព្រោះតែជំងឺនេះងាយនឹងធ្វើឱ្យប្រព័ន្ធសសៃប្រសាទទទួលរងការខូចខាតបំផុត។ ដូច្នេះត្រូវប្រាកដថាកម្រិតនៃជាតិស្ករក្នុងឈាមរបស់អ្នកមិនខ្ពស់ខុសធម្មតា៕