បុរសដែលមានរង្វង់ភ្នែកខ្មៅ អាចប្រើវិធីទាំងឡាយខាងក្រោម ដើម្បីធ្វើឲ្យបាត់រង្វង់ភ្នែកខ្មៅនេះបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចចិតប៉េងប៉ោះជាបន្ទះៗ រួចយកមកបិតលើរង្វង់ភ្នែកខ្មៅរបស់អ្នកបាន។ វាជាវិធីដែលអាចធ្វើឲ្យរង្វង់ភ្នែកអ្នកបាត់ខ្មៅបាន។
- អ្នកក៏អាចយកផ្លែប៉ោមចិនជាបន្ទះ រួចយកមកបិតលើរង្វង់ភ្នែកអ្នកចំនួន១០នាទី ដោយអ្នកអាចធ្វើចំនួនពីមួយទៅពីរដងក្នុងមួយថ្ងៃ។ បើអ្នកព្យាយាមធ្វើចំនួនពី២ទៅ៣ថ្ងៃ នោះអ្នកនឹងអាចឃើញលទ្ធផលបាន។
- ក្រោយពេលដែលអ្នកលុបមុខរួច ហើយស្ងួត អ្នកអាចយកទឹកឃ្មុំមកលាបនៅជុំវិញរង្វង់ភ្នែករបស់អ្នកបាន រួចធ្វើការម៉ាស្សា ហើយទុកចំនួន១០នាទី ទើបលាងទឹកចេញជាការស្រេច។
- អ្នកអាចចិតសំបកដំឡូងបារាំងចេញ រួចចិតជាបន្ទះ ហើយយកមកបិតលើរង្វង់ភ្នែកអ្នកចំនួន៥នាទី ទើបលាងទឹកចេញ។ ក្រោយពេលដែលអ្នកធ្វើបែបនេះរួច អ្នកនឹងអាចឃើញស្នាមខ្មៅទាំងនោះអាចបាត់បាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)