ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលដែលមិនអាចងូតទឹកឲ្យកូន ព្រោះអាចមានគ្រោះថ្នាក់ខ្ពស់។ តើមានពេលណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលកូនទើបតែបៅឆ្អែត អ្នកមិនគួរឲ្យគេទៅងូតទឹកភ្លាមទេ ព្រោះអាចធ្វើឲ្យពោះវៀន និងក្រពះកូនមិនអាចដំណើរការបានល្អ។ ជាពិសេស អាចធ្វើឲ្យខួរក្បាលកូនខ្វះអុកស៊ីសែន ដោយធ្វើឲ្យសុខភាពកូនគ្រោះថ្នាក់ណាស់។
- មុន និងក្រោយពេលកូនក្តៅខ្លួន អ្នកមិនគួរងូតទឹកឲ្យកូនឡើយ ព្រោះអាចធ្វើឲ្យកូនប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កូន។
- នៅពេលដែលកូនរបួស អ្នកមិនគួរងូតទឹកឲ្យកូនទេ ព្រោះអាចធ្វើឲ្យមេរោគអាចឆ្លងចូលតាមមុខរបួសបាន ដោយធ្វើឲ្យរបួសនោះកាន់តែធ្ងន់ធ្ងរជាងមុន ពិបាកនឹងជាសះស្បើយណាស់។
- ក្រោយពេលដែលកូនទើបតែក្អួតហើយភ្លាម អ្នកមិនគួរឃើញប្រឡាក់ ហើយនាំកូនទៅងូតទឹកភ្លាមនោះទេ ព្រោះអាចធ្វើឲ្យខូចសុខភាពកូន។ ដូចនេះ អ្នកគួរតែជូតខ្លួនឲ្យគេបានហើយ ឬចាំមួយសន្ទុះទើបអាចងូតទឹកឲ្យកូនបាន។
- នៅពេលដែលកូនកំពុងតែយំរករឿង អ្នកមិនគួរឲ្យគេងូតទឹកភ្លាមនោះឡើយ ព្រោះអាចធ្វើឲ្យផ្លូវចិត្តកូនមិននឹងនរ ថែមទាំងអាចបំផ្លាញសុខភាពកូនបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)