ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ លំដាប់លាភដែលអ្នកទទួលបានគឺស្ថិតក្នុងទី៣ ដោយអ្នកអាចចំណេញបានប្រាក់ ប៉ុន្តែគឺត្រូវទៅឆ្ងាយទើបអាចទទួលបាន។ ពណ៌សំណាង គឺពណ៌ក្រហមខ្ចី។ លេខសំណាង គឺលេខ១។
ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកនឹងអាចទទួលបានលំដាប់លាភដែលស្ថិតក្នុងទី៥ ដោយធ្វើឲ្យអ្នកអាចទទួលបានទ្រព្យយ៉ាងច្រើនចូលមក។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៨។
ឆ្នាំខាល
ថ្ងៃនេះ លាភលំដាប់លេខ៣ អាចចូលមកក្នុងជីវិតអ្នក ដោយអ្នកគួរតែប្រយ័ត្នចំពោះការចាយវាយ។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ២។
ឆ្នាំថោះ
ថ្ងៃនេះ លំដាប់លាភលេខ៤ នឹងអាចចូលមកក្នុងជីវិតអ្នក ដោយធ្វើឲ្យអ្នកបានផលរាងគ្រាប់បើជាងថ្ងៃមុន។ ពណ៌សំណាង គឺពណ៌លឿងចាស់។ លេខសំណាង គឺលេខ២។
ឆ្នាំរោង
ថ្ងៃនេះ អ្នកអាចទទួលបានត្រឹមលំដាប់លាភលេខ១តែប៉ុណ្ណោះ ដោយធ្វើឲ្យគ្មានអ្វីអាចចូលមកទេ។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។ លេខសំណាង គឺលេខ៨។
ឆ្នាំម្សាញ់
ថ្ងៃនេះ លំដាប់លាភលេខ២អាចចូលមកក្នុងជីវិតអ្នក ប៉ុន្តែអ្នកគួរតែប្រយ័ត្នក្នុងពេលទិញរបស់អ្វីមួយ។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ៩។
ឆ្នាំមមី
ថ្ងៃនេះ អ្នកនឹងអាចទទួលបានត្រឹមលំដាប់លាភលេខ២ ដូចនេះ អ្នកគួរតែប្រយ័ត្នចំពោះរឿងប្រាក់ដែលមានទាក់ទងនឹងអ្នកដទៃ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ២។
ឆ្នាំមមែ
ថ្ងៃនេះ លំដាប់លាភលេខ១ អាចចូលមកក្នុងជីវិតអ្នក ដោយធ្វើឲ្យអ្នកអាចសម្រេចចិត្តខុសគ្រប់ពេល។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៤។
ឆ្នាំវក
ថ្ងៃនេះ លាភអ្នកគឺស្ថិតត្រឹមក្នុងលំដាប់ទី១ទេ ដូចនេះ អ្នកគួរតែកាត់បន្ថយការចំណាយរបស់អ្នកខ្លះ ទើបមិនហូរចេញច្រើន។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៨។
ឆ្នាំរកា
ថ្ងៃនេះ លំដាប់លាភលេខ៤ នឹងអាចដើរចូលជីវិតអ្នក ដោយធ្វើឲ្យចំណូលអ្នកខ្ពស់តែម្តង។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ០។
ឆ្នាំច
ថ្ងៃនេះ អ្នកអាចទទួលបានលំដាប់លាភលេខ៤ ដោយធ្វើឲ្យអ្នកសហការជាមួយអ្នកដទៃបានយ៉ាងល្អ។ ពណ៌សំណាង គឺពណ៌គគីរ។ លេខសំណាង គឺលេខ២។
ឆ្នាំកុរ
ថ្ងៃនេះ លំដាប់លាភអ្នកមានតែលេខ១ចូលមកទេ ដោយធ្វើឲ្យអ្នកមានសភាពខ្វះខាតបាន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៧៕