តើការបោសសម្អាតផ្ទះសម្បែកគឺជាការងារដ៏សំខាន់មួយក្នុងចិត្តអ្នកមែនទេ? ដូច្នេះចូរធ្វើចិត្តឲ្យស្ងប់ចំពោះរឿងនេះទៅ ហើយក៏បំភ្លេចរឿងមួយចំនួនចំពោះការងារផ្ទះដែលគេហាមប្រាមទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មានការងារផ្ទះមួយចំនួនតូចគឺមិនមានសុវត្ថិភាពសម្រាប់ស្រ្តីមានផ្ទៃពោះធ្វើឡើយ។
លាងសម្អាតបន្ទប់ទឹក
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការលាងសម្អាតបន្ទប់ទឹកត្រូវមានការចូលរួមដោយសារធាតុគីមីច្រើនណាស់។ ស្រ្តីមានផ្ទៃពោះមិនត្រូវបានណែនាំឲ្យធ្វើរឿងនេះឡើយដោយសារតែពួកគេអាចបឺតស្រូបសារធាតុគីមីពុលទាំងនោះ។ ដូច្នេះយកល្អគួរតែទុកការងារនេះឲ្យនរណាផ្សេងធ្វើជំនួសវិញទៅ ហើយអញនកក៏គួរតែអាចប្រើពេលវេលានេះធ្វើរឿងល្អៗសម្រាប់ខ្លួនដូចជា ការរៀបចំទឹកក្រូចឆ្មាញ៉ាំខ្លួនឯងក៏ល្អដែរ។
ប្រើម៉ាស៊ីនបូមធូលី
មែនហើយ គេបានរកឃើញថា ស្រ្តីអាចនឹងមានការឈឺចាប់នៅកំប៉េះគូថ (Sciatic Pain) ក្រោយពីពួកគេចូលចិត្តប្រើម៉ាស៊ីនបូមធូលីនៅផ្ទះ។ អ្វីដែលសំខាន់វាក៏ជាហេតុនាំឲ្យឈឺខ្នងកាន់តែខ្លាំងដែរ ព្រោះវាជាសកម្មភាពដែលតម្រូវឲ្យអោនជាប់។ ដូច្នេះចូរបំភ្លេចកងារសម្អាតកម្រាលព្រហ្មនេះទៀតទៅ និងចំណាយពេលសម្រាកឲ្យបានច្រើនជំនួសវិញ។
ការងារបោកអ៊ុត
ឱកាសដែលធ្វើឲ្យស្រ្តីមានផ្ទៃពោះប្រឈមខ្ពស់នឹងការសម្រាលមិនគ្រប់ខែ ឬលើសសម្ពាធឈាមនោះ គឺដោយសារតែធ្វើការងារបោកអ៊ុតនេះឯង។ អ្នកអាចរងចាំដល់សម្រាលកូនរួច ចាំធ្វើការងារនេះក៏មិនមានអ្វីទាស់ខុសដែរ។ ឥឡូវនេះ យកល្អគួរតែប្រើនរណាម្នាក់ជំនួសវិញទៅ។
លាងសម្អាតសត្វចិញ្ចឹម
រឿងនេះមិនខុសគ្នានឹងសារធាតុគីមីគ្រោះថ្នាក់ឡើយ សម្រាប់លាមកឆ្មាអាចនឹងបង្កបញ្ហាដល់ស្រ្តីមានផ្ទៃពោះបាន។ ការបង្ករោគដែលឆ្លងតាមលាមកឆ្មាគឺអាចប៉ះពាល់យ៉ាងខ្លាំងដល់កូនក្នុងផ្ទៃ។ ដូច្នេះដើម្បីបង្ការបញ្ហា យកល្អគួរតែចៀសវាងការប៉ះពាល់សត្វចិញ្ចឹមក្នុងអំឡុងពេលមានផ្ទៃពោះ។
លើករបស់របរធ្ងន់ៗ
ចូរចៀសវាងការលើករបស់របរធ្ងន់ៗ ព្រោះវានឹងដាក់សម្ពាធទៅលើឆ្អឹងខ្នងរបស់អ្នក ដែលជាហេតុនាំឲ្យឈឺចង្កេះ និងខ្នងខ្លាំងបាន។ បើសិនជាចង់លើករបស់របរអ្វីមួយ ចូរចូលឲ្យជិត ហើយអង្គុយចោងហោងសិនចាំចាប់លើកឡើង និងចៀសវាងការអោនលើក។
ជូតសម្អាតកង្ហានិងវ៉ាំងនន
សម្រាប់ស្រ្តីមានផ្ទៃពោះ អ្នកប្រហែលជាយល់ថា មានការប្រែប្រួលចំពោះដំណើរដើរហើយនៅពេលនេះ ហើយក៏អាចយល់ថាទំនាញផែនដីចំពោះខ្លួនមានការប្រែប្រួលផង។ នេះហើយជារឿងមួយដែលធ្វើឲ្យអ្នកងាយនឹងដួល ជាពិសេសពេលឡើងនៅកន្លែងខ្ពស់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះ ចូរចៀសវាងការឡើងជណ្តើរដើម្បីលាងសម្អាតកង្ហា ឬវ៉ាំងនន ដើម្បីកុំឲ្យធ្លាក់៕