នៅលើសកលលោកយើងនេះ កន្លែងណាក៏ដោយនៃរាងកាយសុទ្ធតែអាចទៅជាមហារីកទាំងអស់ ដូច្នេះមានតែសាមីខ្លួនផ្ទាល់ទេដែលអាចធ្វើអ្វីម៉្យាងដើម្បីកាត់បន្ថយការប្រឈមមុខមួយនេះ តាមរយៈការចៀសវាង ឬញ៉ាំអាហារដែលត្រឹមត្រូវ ឬអាហារដែលត្រូវបានគេចាត់ទុកថាអាចបង្ការជំងឺមហារីកបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ តែថែមទាំងមានសមត្ថភាពជំរុញដល់សុខភាពដើម្បីសម្លាប់កោសិកាមហារីកទៀត។
ស្រាក្រហម
អង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយឈ្មោះថា Resveratol ដែលមានយ៉ាងច្រើនក្នុងសម្បកទំពាំងបាយជូរមានសមត្ថភាពបន្ថយភាពចាស់ និងបញ្ហាសុខភាពផ្សេងៗទៀត។ វាអាចកំចាត់ចោលនូវរ៉ាឌីកាលសេរី វីរុស បន្ថយការខូចខាតរបស់កោសិកា និងជួសជុល DNA ផងដែរ។
ប៉េងប៉ោះ
ប៉េងប៉ោះអាចកាត់បន្ថយឱកាសកើតជំងឺមហារីកក្រពេញប្រូស្តាត ៥០ភាគរយ ជាពិសេសនៅពេលញ៉ាំប៉េងប៉ោះឆ្អិនជាប្រចាំ។ ការស្រាវជ្រាវបង្ហាញថា វាផ្ទុកទៅដោយសារធាតុ Lycopene ខ្ពស់ដែល អាចកាត់បន្ថយសារធាតុភ្ញោចឲ្យកើតជំងឺមហារីក។
បឺរីពណ៌ខៀវនិងរ៉ាសបឺរី
ផ្លែឈើពីរប្រភេទនេះត្រូវបានគេស្គាល់ថា មានសមត្ថភាពប្រឆាំងនឹងជំងឺមហារីក។ វាគឺជារបស់ពិសេស និងល្អមួយសម្រាប់ស្រ្តីដែលត្រូវការកាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញអូវ៉ែ។ ចំពោះពណ៌ដ៏ចាស់របស់ផ្លែឈើមួយនេះកើតឡើងដោយសារតែសារធាតុ Phytochemical ហើយក៏វាជួយកាត់បន្ថយឥទ្ធិពលសារធាតុបង្កជំងឺមហារីកផងដែរ។
កាហ្វេនិងតែបៃតង
ភេសជ្ជៈក្តៅៗទាំងនេះប្រហែលជារបស់ដំបូងដែលអ្នកចង់ញ៉ាំនៅពេលព្រឹកហើយ តែសូមចាំថា អង់ទីអុកស៊ីដង់ដែលមានក្នុងភេសជ្ជៈទាំងពីរនេះ ត្រូវបានគេស្គាល់ថា អាចកាត់បន្ថយឱកាសកើតជំងឺមហារីកបាន។
រមៀត
គ្រឿងផ្សំធ្វើម្ហូបពណ៌លឿងមួយនេះពិតជាល្អណាស់សម្រាប់សុខភាពមនុស្សយើង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាអាចប្រឆាំងនឹងជំងឺមហារីក ភាពចាស់ ការរលាក ការឈឺចាប់ ការខូចខាតរបស់កោសិកា បង្កើនមុខងារប្រព័ន្ធភាពស៊ាំ ការចងចាំ ព្យាបាលជំងឺផ្តាសាយ និងផ្សេងៗទៀតជាច្រើន៕