ផ្លែប័រមិនត្រឹមតែផ្តល់សុខភាពដល់បេះដូង ភ្នែក និងសម្រកទម្ងន់ទេ តែក៏ជួយថែរក្សាស្បែកឲ្យមានសុខភាពល្អដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាហេតុផលដែលអ្នកត្រូវបញ្ចូលផ្លែប័រទៅក្នុងរបបអាហារអ្នកដែរដើម្បីទទួលបានប្រយោជន៍យ៉ាងច្រើនដល់ស្បែក។
ថែរក្សាស្បែកឲ្យស្រស់ថ្លា
ផ្លែប័រសម្បូរទៅដោយវីតាមីន E ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយសម្រាប់ថែរក្សាស្បែកឲ្យទន់ និងមានសុខភាពល្អ។ វាជួយការពារកោសិកាស្បែកពីការខូចខាតដែលបង្កឡើងដោយរ៉ាឌីកាលសេរី។ វាក៏ជួយការពារស្បែកពីកាំរស្មីយូវី និងថែរក្សាភាពរឹងមាំល្អរបស់ស្បែកថែមទៀត។
កាត់បន្ថយភាពជាំ
ដោយវីតាមីន E, អាស៊ីតខ្លាញ់ និង Oleic Acid ដែលមានក្នុងផ្លែប័រគឺអាចជួយកាត់បន្ថយស្បែកបានតាមរយៈការបង្កើតកោសិកាស្បែកថ្មីឡើងវិញ ហើយក៏កាត់បន្ថយភាពខ្មៅរបស់ស្បែកទៀតផង។
បង្ការភាពចាស់មុនអាយុ
វត្តមានរបស់អង់ទីអុកស៊ីដង់ Lutein និង Zeaxanthin ក្នុងផ្លែប័រជួយធ្វើឲ្យអ្នកនៅក្មេងវ័យបានតាមរយៈការកាត់បន្ថយការខូចខាតរបស់កោសិកា។ ក្រៅពីនេះ វាក៏សម្បូរទៅដោយវីតាមីន និងជាតិរ៉ែជាច្រើនដូចជា សូដ្យូម ប៉ូតាស្យូម វីតាមីន C វិតាមីន B9, Riboflavin និង Phytosterols ដែលអាចជួយដល់ការរំលាយកូឡាជែន។
រក្សាជាតិទឹកក្នុងស្បែក
ដោយសារតែផ្លែប័រសម្បូរទៅដោយជាតិខ្លាញ់ Monounsaturated Fats ដូច្នេះវាអាចនឹងថែរក្សាសំណើមរបស់ស្បែកបានយ៉ាងល្អ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាក៏ជួយការពារស្បែកដែរតាមរយៈជំរុញដល់ការជាសះរបួស និងបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ដូច្នេះស្បែក៏មានសុខភាពល្អ និងស្រស់ស្អាតជាប់៕