អ្នកមិនជក់បារីមែន ដូច្នេះអ្នកត្រូវតែគិតថា អ្នកកំពុងតែដឹកនាំជីវិតឆ្ពោះទៅកាន់ការមានសុខភាពល្អ។ ប៉ុន្តែការជក់បារីប្រហែលជាមិនជាវិធីសាស្រ្តតែមួយគត់ដែលនាំឲ្យប៉ះពាល់ដល់សុខភាពឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានរឿងច្រើនណាស់ដែលអ្នកធ្វើ ហើយអាចមានផលប៉ះពាល់ដូចគ្នានឹងការជក់បារីអញ្ចឹងដែរ។
ការញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនសត្វច្រើន
ប្រូតេអ៊ីនសត្វសម្បូរទៅដោយអ័រម៉ូន IGF-1 ដែលជំរុញឲ្យមានការលូតលាស់កោសិកាមហារីក។ ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Cell Metabolism បានរកឃើញថា អ្នកដែលញ៉ាំអាហារមានជាតិប្រូតេអ៊ីនសត្វខ្ពស់ ជាពិសេសមនុស្សវ័យកណ្តាល។
របៀបរស់នៅដែលអសកម្ម
ការដែលមានទម្លាប់អង្គុយជាប់រាល់ថ្ងៃ ត្រូវបានគេរកឃើញថា មានទំនាក់ទំនងនឹងបញ្ហាសុខភាពជាច្រើនប្រភេទ។ ការសិក្សារកឃើញថា ជារៀងរាល់ឆ្នាំ មនុស្សដែលរស់នៅបែបអសកម្ម ទំនងជាងាយកើតជំងឺមហារីកសួត ក្រពេញប្រូស្តាត និងពោះវៀនធំណាស់។
ប្រើប្រេងឆាមិនល្អ
ការសិក្សាបានរកឃើញថា ការចម្អិនអាហារដោយប្រើប្រេងសណ្តែកជាមួយនឹងភ្លើងក្តៅ វានឹងបញ្ចេញសារធាតុ Aldehydes ដែលជាសារធាតុមួយដូចក្នុងផ្សេងបារីដែរ ហើយក៏ជាមូលហេតុនាំឲ្យមានការរលាកដល់ផ្លូវដង្ហើមទៀត។ ដូច្នេះចូរជ្រើសរើសប្រេងឆាណាដែលមានគុណភាពល្អ។ ចូរចាំថា សម្រាប់ប្រេងអូលីវ និងប្រេងសណ្តែកមិនគួរប្រើភ្លើងខ្លាំងដើម្បីចម្អិនទេ។
គេងមិនបានគ្រប់គ្រាន់
ការគេងមិនគ្រប់អាចជាដើមហេតុនាំឲ្យកើតជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល លើសសម្ពាថឈាម និងមានបញ្ហាចំពោះសុខភាពផ្សេងៗទៀតបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការសិក្សាថ្មីបានរកឃើញថា អត្រានៃការស្លាប់ដោយសារតែការគេងមិនគ្រប់ មានចំនួនខ្ពស់ជាងអត្រាអ្នកស្លាប់ដោយសារការជក់បារីទៅទៀត៕