ការបន្សាបជាតិពុលពីក្នុងពោះវៀន គឺចាំបាច់ណាស់ដើម្បីអនុញ្ញាតឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការកាន់តែមានប្រសិទ្ធិភាពផ្ដល់ឱ្យអ្នកនូវសុខភាពរឹងមាំ ស្រកទម្ងន់ និងមានថាមពល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាតើអ្នកអាចលាងសម្អាតបន្សាបជាតិពុលចេញពីពោះវៀនបានដោយរបៀបណាទៅ? ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថារបបអាហារអាចបន្សាបជាតិពុលពីក្នុងពោះវៀនបានយ៉ាងងាយ។ថាតើអាហារអ្វីខ្លះទៅដែលមានប្រសិទ្ធភាពកម្ចាត់ជាតិពុល? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរទទួលទានដើម្បីបន្សាបជាតិពុលក្នុងពោះវៀន ៖

១. ទឹក

ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ គឺជាវិធីដ៏ងាយបំផុតមួយដើម្បីសម្អាតពោះវៀនរបស់អ្នក។ ទឹកចាំបាច់ណាស់សម្រាប់ការរំលាយជាតិសសៃបានត្រឹមត្រូវ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារសម្បូរដោយជាតិសសៃច្រើន ប៉ុន្តែទទួលទានទឹកតែបន្តិចនោះអ្នកនឹងជួបប្រទះបញ្ហាពិបាករំលាយអាហារ ឬទល់លាមកជាមិនខាន។ ដើម្បីកម្ចាត់សំណល់លោហៈនិងជាតិពុល ហើយរក្សាបាននូវសុខភាពពោះវៀន ក៏ដូចជារាងកាយទាំងមូលល្អប្រសើរ ចូរព្យាយាមទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ៨ កែវ ឬប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។

២. តែខ្ញី

ចូរទទួលទានតែខ្ញី ១ ពែងអោយបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃដើម្បីកម្ចាត់កាកសំណល់ ក៏ដូចជាជាតិពុលផ្សេងៗចេញពីក្នុងពោះវៀន។ មិនត្រឹមតែជួយលាងសម្អាតពោះវៀនកម្ចាត់ជាតិពុលប៉ុណ្ណោះទេ ប៉ុន្តែតែខ្ញីក៏ជួយព្យាបាលការរលាកក្នុងពោះវៀន និងធ្វើអោយសុខភាពពោះវៀនកាន់តែប្រសើរឡើងតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាក និងសារធាតុ Gingerols ដែលវាមានផ្ទុកផងដែរ។

៣. រមៀត

រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែលជួយបន្សាបជាតិពុលគួរអោយកត់សម្គាល់។

៤. ផ្លែប៉ោម

ផ្លែប៉ោមប្រសើរណាស់សម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងពោះវៀនដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ ជាតិសសៃ និងវីតាមីន C ដែលសារធាតុប្រឆាំងអុកស៊ីតកម្មជួយកម្ចាត់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញធ្វើអោយឲ្យមុខងារពោះវៀនកាន់តែ
ប្រសើរឡើង។

៥. បន្លែបៃតង

ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជាសារធាតុចិញ្ចឹមចាំបាច់ជួយក្នុងការសម្អាតពោះវៀនធំបង្កើនការរំលាយអាហារ។ បន្លែបៃតងក៏មានផ្ទុកសម្បូរទៅដោយជាតិរ៉ែនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយ។ ប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាទាក់ទងជាមួយការរំលាយអាហារ កុំទទួលទានបន្លែឆៅដោយចាំបាច់ត្រូវចម្អិនជាមុនសិនទើបប្រសើរ។

៦. គីមឈី

គ្រឿងផ្សំចម្បងនៃគីមឈី គឺស្ពៃបូកគោដែលបន្លែនេះមានប្រសិទ្ធភាពបន្សាបជាតិពុលផ្សេងៗពីក្នុងរាងកាយបានយ៉ាងប្រសើរ។ ដូច្នេះការទទួលទានគីមឈីអាចជួយកម្ចាត់ជាតិពុលនិងកាកសំណល់ពីក្នុងរាងកាយ ក៏ដូចជាពោះវៀន។ ហើយប្រព័ន្ធរាងកាយគ្មានជាតិពុលនឹងជម្រុញការស្រូបយកសារធាតុចិញ្ចឹមបានកាន់តែប្រសើរ។

៧. ផ្លែបឺរ

ផ្លែបឺរមានផ្ទុកទាំងជាតិសសៃរលាយ និងមិនរលាយដែលចាំបាច់ជួយជម្រុញចលនាពោះវៀន កម្ចាត់ជាតិពុល និងដោះស្រាយបញ្ហាពិបាករំលាយអាហារ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង