ស្បែកមុខដែលថ្មីគឺអាចដុះត្រឹមចន្លោះអាយុ២៥ឆ្នាំប៉ុណ្ណោះ បើហួសពីអាយុនេះ ស្បែកចាស់នឹងចាប់ផ្តើមដុះឡើងមកវិញហើយ ដូចនេះបើអ្នកមិនថែរក្សា និងមិនមានទម្លាប់ល្អក្នុងការរស់នៅ នោះស្បែកអ្នកនឹងកាន់តែឆាប់ជ្រួញ ដូចនេះតើមានវិធីអ្វីខ្លះសម្រាប់ការពារនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែប្រើឡេការពារកម្តៅថ្ងៃឲ្យបានពេញខ្លួនរបស់អ្នក ព្រោះបើស្បែកអ្នកត្រូវកម្តៅថ្ងៃច្រើន វានឹងងាយស្រួយចេញស្បែកដែលជ្រួញខ្លាំងណាស់។
- នៅពេលយប់អ្នកត្រូវតែចូលគេងឲ្យបានមុនម៉ោង១២ ព្រោះនៅចន្លោះម៉ោង១០ដល់ម៉ោង២គឺជាពេលវេលាដែលស្បែកថ្មីចាប់ផ្តើមដុះឡើងវិញ ដូចនេះបើអ្នកចូលគេងក្រោយម៉ោង១២ នោះស្បែកថ្មីនឹងដុះយឺត ហើយស្បែកអ្នកនឹងឆាប់ចាស់ នោះស្បែកដែលជ្រួញនឹងចាប់ផ្តើមលេចឡើងលើមុខអ្នកជាមិនខានឡើយ។
- ក្រៅពីថែរក្សាផ្នែកខាងក្រៅ អ្នកត្រូវតែថែរក្សាផ្នែកខាងក្នុងដូចគ្នា ព្រោះផ្នែកក្នុងនៃរាងកាយអ្នកក៏មានទំនាក់ទំនងជាមួយស្នាមជ្រួញលើមុខអ្នកដែរ ដោយអ្នកត្រូវតែបរិភោគអាហារដែលមានវីតាមីនE និងCឲ្យបានច្រើន ព្រោះអាហារដែលមានវីតាមីនទាំងពីរប្រភេទនេះនឹងជួយពន្យារឲ្យស្បែកអ្នកមិនឆាប់ចាស់ នោះស្បែកអ្នកនឹងមិនងាយជ្រួញដែរ។
- អ្នកមិនត្រូវតែងតែព្រិចភ្នែក ហើយបង្រួមភ្នែកអ្នកឲ្យតូចមើលរបស់អ្វីមួយទេ ហើយនៅពេលដែលអ្នកចេញទៅក្រៅ អ្នកត្រូវតែពាក់វែនតាការពារកម្តៅថ្ងៃ ជាងនេះទៅទៀតនៅពេលដែលអ្នកផាត់មុខអ្នកមិនត្រូវប្រើកម្លាំងខ្លាំងឡើយ ម្យ៉ាងទៀតបើអ្នកនៅក្នុងកន្លែងដែលស្ងួត អ្នកត្រូវតែផឹកទឹកឲ្យបានច្រើន ព្រោះទាំងអស់នេះជាទង្វើដែលអាចការពារអ្នកមិនឲ្យកើតមានស្នាមជ្រួញលើមុខអ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)