ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលធ្វើឲ្យកូនមិនប្រេះបបូរមាត់។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែឲ្យកូនញ៉ាំបន្លែ និងផ្លែឈើឲ្យបានគ្រប់គ្រាន់។ ជាពិសេស អ្នកគួរតែឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ទើបមិនធ្វើឲ្យបបូរមាត់កូនស្ងួតខ្លាំង ហើយប្រែជាប្រេះ ធ្វើឲ្យកូនឈឺបាន។
- ក្រោយពេលដែលកូនញ៉ាំអាហាររួច អ្នកគួរតែយកទឹកក្តៅអ៊ុនៗមកលាងមាត់ឲ្យកូន ដោយមិនគួរឲ្យបន្សល់ទុកកាកសំណល់អ្វីឡើយ។ ជាពិសេស ពេលដែលនាំកូនចេញក្រៅ អ្នកគួរតែពាក់ម៉ាសឲ្យកូន ទើបមាត់កូនមិនស្ងួតខ្លាំង ហើយប្រែជាប្រេះ។
- អ្នកគួរតែកែទម្លាប់អាក្រក់របស់កូនចោល ដោយមិនគួរឲ្យកូនបៀមដៃ ហៀរទឹកមាត់ពេញនឹងឡើយ។ នៅពេលដែលអ្នកអាចធ្វើតាមនេះបាន នោះបបូរមាត់កូនមិនងាយប្រេះដល់ថ្នាក់ចេញឈាមនោះឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)